ការយល់ដឹង

វិចារណកថា

Explore the latest news, expert articles, and market outlooks to stay ahead of industry trends.

បន្ទប់ព័ត៌មាន

ពិព័រណ៍ការងារ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ២០២៦
Event9 ឧសភា 2026

ពិព័រណ៍ការងារ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ២០២៦

នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួមក្នុង «ពិព័រណ៍ការងារ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ២០២៦» ដែលបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ និងការផ្តល់ឱកាសក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនិស្សិតដែលទើបបញ្ចប់ការសិក្សា និងយុវជនមានសក្តានុពល។ ព្រឹត្តិការណ៍នេះជាឱកាសដ៏ល្អសម្រាប់ក្រុមការងាររបស់យើងខ្ញុំក្នុងការចែករំលែកព័ត៌មានអំពីឱកាសអាជីព ការទំនាក់ទំនងជាមួយបេក្ខជនដែលមានសក្តានុពល និងណែនាំអំពីបរិយាកាសការងារ និងឱកាសអាជីពនៅក្រុមហ៊ុន Banjaran AMC។ សូមគោរពថ្លែងអំណរគុណដល់អ្នកទាំងអស់ដែលបានអញ្ជើញមកទស្សនាស្តង់របស់យើងខ្ញុំ និងចូលរួមជាមួយក្រុមការងារយើងខ្ញុំ។ យើងខ្ញុំពិតជាសូមអរគុណចំពោះការចាប់អារម្មណ៍ និងការគាំទ្ររបស់អ្នកទាំងអស់គ្នា។

អាន 1 នាទីអានបន្ថែម
កាលានុវត្តភាព សក្តានុពល និងប្រព័ន្ធសុវត្ថិភាពនៃការវិនិយោគលើមូលនិធិនៃគម្រោងវិនិយោគរួមនៅកម្ពុជា
News7 ឧសភា 2026

កាលានុវត្តភាព សក្តានុពល និងប្រព័ន្ធសុវត្ថិភាពនៃការវិនិយោគលើមូលនិធិនៃគម្រោងវិនិយោគរួមនៅកម្ពុជា

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក Eric Loo នាយកប្រតិបត្តិ នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្ដីពី៖ "កាលានុវត្តភាព សក្តានុពល និងប្រព័ន្ធសុវត្ថិភាពនៃការវិនិយោគលើមូលនិធិនៃគម្រោងវិនិយោគរួមនៅកម្ពុជា" នៃវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវ:បន្តក្នុងវិស័យមូលបត្រ លើកទី៣១ ដែលរៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច។ កិច្ចពិភាក្សានេះ បានបង្ហាញអំពីឱកាស និងសក្តានុពលនៃគម្រោងវិនិយោគរួម (CIS) នៅកម្ពុជា ព្រមទាំងក្របខ័ណ្ឌការពារវិនិយោគិន និងប្រព័ន្ធសុវត្ថិភាព ដែលជាចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យមូលបត្រកម្ពុជា។ សម្រាប់ឯកសារយោងបន្ថែម សូមមើល SERC Page

អាន 1 នាទីអានបន្ថែម
កម្មវិធីបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣១
News7 ឧសភា 2026

កម្មវិធីបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣១

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក វាសនា មុនីរាជ បុគ្គលិកផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានធ្វើបទបង្ហាញស្តីពី៖ “ការគ្រប់គ្រងទ្រព្យសកម្ម និងមូលនិធិ” ក្នុងកម្មវិធីបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣១ ដែលរៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច។ បទបង្ហាញនេះ បានបង្ហាញនូវទស្សនៈសំខាន់ៗអំពីការគ្រប់គ្រងទ្រព្យសកម្ម និងប្រតិបត្តិការមូលនិធិ ដោយផ្តោតលើក្របខ័ណ្ឌវិនិយោគ និងចំណុចសំខាន់ៗសម្រាប់វិនិយោគិនក្នុងការវាយតម្លៃឱកាសវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា។

អាន 1 នាទីអានបន្ថែម
ការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួមដំបូងគេនៅកម្ពុជា
Insight4 ឧសភា 2026

ការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួមដំបូងគេនៅកម្ពុជា

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក ម៉ុក ជិនលី ប្រធានផ្នែកច្បាប់និងអនុលោមភាព នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចូលរួមចែករំលែកបទពិសោធន៍៖ “ការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួមដំបូងគេនៅកម្ពុជា” ក្នុងវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣១ ដែលរៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច។ ការចែករំលេកនេះ បានបង្ហាញអំពី ដំណើរការបង្កើត ការចុះបញ្ជី និងដំណើរការបោះផ្សាយលក់មូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ដែលជាមូលនិធិនៃគម្រោងវិនិយោគរួមដំបូងគេនៅកម្ពុជា ព្រមទាំងការអនុលោមតាមបទប្បញ្ញត្តិ ដំណើរការទទួលវិនិយោគិន និងបទពិសោធន៍ប្រតិបត្តិការក្នុងការគ្រប់គ្រងមូលនិធិ នៅក្នុងវិស័យមូលបត្រនៅកម្ពុជា។

អាន 1 នាទីអានបន្ថែម
ឱកាសនៃបរធនវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួម​នៅកម្ពុជា
News30 មេសា 2026

ឱកាសនៃបរធនវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួម​នៅកម្ពុជា

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក Christopher Wong ប្រធានផ្នែកវិនិយោគ នៃក្រុមហ៊ុន Banjaran Asset Management Pte. Ltd. (សិង្ហបុរី) បានធ្វើបទបង្ហាញស្តីពី “ឱកាសនៃបរធនវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួម​នៅកម្ពុជា” ក្នុងសិក្ខាសាលាស្ដីពី "ការបោះផ្សាយលក់ឯកតាបរធនវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួម" ដែលរៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។ បទបង្ហាញនេះ បានបង្ហាញអំពីឱកាស និងក្របខ័ណ្ឌបទប្បញ្ញត្តិទាក់ទងនឹង បរធនវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួមនៅកម្ពុជា ព្រមទាំងសក្តានុពលនៃគម្រោងវិនិយោគរួម ក្នុងការគាំទ្រការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា និងបង្កើនភាពងាយស្រួលក្នុងការទទួលបានឱកាសវិនិយោគសម្រាប់វិនិយោគិនទូទៅ។

អាន 1 នាទីអានបន្ថែម
សក្តានុពលនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដំណើរទស្សនកិច្ច
Insight6 មេសា 2026

សក្តានុពលនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដំណើរទស្សនកិច្ច

ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួមក្នុង វេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ «សក្តានុពលនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដំណើរទស្សនកិច្ច» ដែលរៀបចំឡើងដោយ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៦ នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.)។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.) និង ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា(ផ.ម.ក.) បានបង្ហាញអំពីសក្តានុពល និងប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែ។ តំណាងក្រុមហ៊ុនរួមមាន លោកស្រី Edeza Banquilis នាយិកាផ្នែកអភិវឌ្ឍនិងយុទ្ធសាស្ត្រ និង លោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់ និងទីផ្សារ បានចូលរួមក្នុងកម្មវិធីនេះ។ កម្មវិធី និងដំណើរទស្សនកិច្ចនេះ បានផ្តល់នូវទស្សនវិស័យដ៏មានតម្លៃចំពោះកំណើនទីផ្សារមូលធន និងការអភិវឌ្ឍន៍កំពង់ផែក្នុងប្រទេសកម្ពុជា។

អាន 1 នាទីអានបន្ថែម
បន្លឺសំឡេងកណ្ដឹងដើម្បីសមភាពយេនឌ័រ ឆ្នាំ២០២៦
Event2 មេសា 2026

បន្លឺសំឡេងកណ្ដឹងដើម្បីសមភាពយេនឌ័រ ឆ្នាំ២០២៦

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួមក្នុងព្រឹត្តិការណ៍ «បន្លឺសំឡេងកណ្ដឹងដើម្បីសមភាពយេនឌ័រ ឆ្នាំ២០២៦» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ ព្រឹត្តិការណ៍នេះ រួមមានពិធីបន្លឺសំឡេងកណ្ដឹងជាផ្លូវការ វគ្គបង្ហាញសំខាន់ៗស្តីពីភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងទីផ្សារមូលបត្រ និងការប្រកាសដាក់ឱ្យប្រើប្រាស់ការស្ទង់មតិវិសាលភាពរបស់ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ស្តីពីហិរញ្ញវត្ថុឆ្លើយតបនឹងយេនឌ័រ និងប័ណ្ណបំណុលប្រកបដោយចីរភាព។ តំណាងក្រុមហ៊ុន លោកស្រី ង៉ែត ស៊ីណាត អនុប្រធានផ្នែកហិរញ្ញវត្ថុ បានចូលរួមក្នុងកម្មវិធីនេះ ដោយទទួលបានចំណេះដឹងមានតម្លៃ និងបានបង្កើនទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យ។

អាន 1 នាទីអានបន្ថែម
វគ្គបណ្តុះបណ្តាលនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា
News1 មេសា 2026

វគ្គបណ្តុះបណ្តាលនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា

ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការវិនិយោគឆ្លាតវៃ” ដែលប្រព្រឹត្តនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ កម្មវិធីនេះរៀបចំឡើងដោយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក្រោមកិច្ចសហការជាមួយ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា និងក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។ ក្នុងឱកាសនេះ លោក Eric Loo នាយកប្រតិបត្តិនិងក្រុមការងារ បានចូលរួមគាំទ្រ និងលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ដល់យុវជនជំនាន់ក្រោយ។ ចំណុចសំខាន់មួយនៃវគ្គបណ្តុះបណ្តាលនេះ លោក តាំង ហយ បុគ្គលិកផ្នែកច្បាប់និងអនុលោមភាព បានធ្វើបទបង្ហាញស្ដី "ការវិនិយោគក្នុងគម្រោងវិនិយោគរួម (CIS)" ក្នុងគោលបំណងដើម្បីផ្តល់នូវចំណេះដឹងមូលដ្ឋាន និងការយល់ដឹងអំពីសារៈសំខាន់នៃការធ្វើផែនការហិរញ្ញវត្ថុ រួមទាំងឱកាសក្នុងទីផ្សារមូលធន ដល់និស្សិត។

អាន 1 នាទីអានបន្ថែម
សន្និបាតប្រចំាឆ្នាំនិងរាត្រីប្រគល់វិញ្ញាបនបត្រឆ្នើមប្រចំាឆ្នាំ របស់សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា
Event10 មីនា 2026

សន្និបាតប្រចំាឆ្នាំនិងរាត្រីប្រគល់វិញ្ញាបនបត្រឆ្នើមប្រចំាឆ្នាំ របស់សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា

កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោក Eric Loo នាយកប្រតិបត្តិ និង លោក ញ៉ែម សុប៉ូល ប្រធានផ្នែកគ្រប់គ្រងសាជីវកម្ម នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួមកម្មវិធី “សន្និបាតប្រចំាឆ្នាំនិងរាត្រីប្រគល់វិញ្ញាបនបត្រឆ្នើមប្រចំាឆ្នាំ របស់សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា” ដែលប្រព្រឹត្តនៅសណ្ឋាគារ NOVOTEL ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងជាប្រធានកិត្តិយសនៃសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃ ន.ម.ក. ប្រធានសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ប្រធានឬតំណាងសមាគមពាក់ព័ន្ធក្នុងវិស័យមូលបត្រ ប្រធានឬស្ថាបនិកនៃក្រុមហ៊ុនក្នុងវិស័យមូលបត្រ តំណាងផ្សារមូលបត្រកម្ពុជា និងតំណាងក្រុមហ៊ុនមូលបត្រពាក់ព័ន្ធផ្សេង។ ក្នុងកម្មវិធីដ៏វិសេសវិសាលនោះ ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសដែលទទួលបាន វិញ្ញាបនបត្រឆ្នើមប្រចាំឆ្នាំ ពីសំណាក់សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ក្រោមអធិបតីភាពប្រគល់ដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ន.ម.ក. និងជាប្រធានកិត្តិយសនៃសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា។

អាន 1 នាទីអានបន្ថែម

ទស្សនៈទីផ្សារ

2023 October, Market Outlook - Navigating China's Property Challenges, US Consumer Trends, and Asia's Resilient Growth Prospects
ទស្សនៈទីផ្សារ6 វិច្ឆិកា 2023

2023 October, Market Outlook - Navigating China's Property Challenges, US Consumer Trends, and Asia's Resilient Growth Prospects

After a month since China relaxed its housing restrictions, overall home sales continued to be weak as consumer confidence has yet to be restored meaningfully. We believe that homebuyers in China will remain hesitant until the industry can contain the liquidity issues faced by property developers. This is a challenging issue to tackle as continued low sales will further worsen the developer’s cashflow position, which in turn will affect consumer confidence. The administration will likely arrest this situation by issuing liquidity for developers to complete their projects. Through government actions, we believe that they can bring the housing situation under control. Aside from the ongoing geopolitical tension between China and the US, we see the property crisis as the last hurdle for an overall recovery, given the broader improving economic data and earnings resilience from the leading firms that we cover. We are also encouraged by the Chinese government's continuous support for the economy through increased spending, hence a bigger budget deficit and more domestic investments. We are beginning to see early signs of the Chinese economy stabilizing. In early September, Huawei surprised the world by launching their Mate 60 Pro smartphone which carried a 7nm processor. Previously, the speculated limit for the Mate 60’s mass production using China’s existing technology was at 14nm. It is a clear win that China has produced this breakthrough internally despite continued semiconductor sanctions from the US. However, it remains to be seen whether China can mass produce such chips across multiple applications and further develop smaller nodes without access to cutting-edge machines. With the current geopolitical landscape, we maintain our view that the US-China rivalry will continue and possibly intensify over the long term. Retail sales in the US surprised in September, growing 3.7% yoy. This came at the cost of lower consumer savings, dropping to levels not seen since before the global financial crisis. We attribute the sudden economic pick-up to be due to pent-up demand over the summer holidays. Thus, we think that the current consumption growth is unsustainable over the long term. We have also been monitoring the employment situation in the US, where we observe weakening employment in higher value-added industries such as finance, professional services, and information technology. Therefore, we are wary of the short-term recovery in economic data. Our base case remains that the fundamental prospects remain brighter within Asia . While developed countries undergo a period of slowing growth, we believe that the effects are non-systemic and will not have a detrimental effect on the rest of the world.

អាន 3 នាទីអានបន្ថែម