ការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួមដំបូងគេនៅកម្ពុជា

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក ម៉ុក ជិនលី ប្រធានផ្នែកច្បាប់និងអនុលោមភាព នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចូលរួមចែករំលែកបទពិសោធន៍៖ “ការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួមដំបូងគេនៅកម្ពុជា” ក្នុងវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣១ ដែលរៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច។
ការចែករំលេកនេះ បានបង្ហាញអំពី ដំណើរការបង្កើត ការចុះបញ្ជី និងដំណើរការបោះផ្សាយលក់មូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ដែលជាមូលនិធិនៃគម្រោងវិនិយោគរួមដំបូងគេនៅកម្ពុជា ព្រមទាំងការអនុលោមតាមបទប្បញ្ញត្តិ ដំណើរការទទួលវិនិយោគិន និងបទពិសោធន៍ប្រតិបត្តិការក្នុងការគ្រប់គ្រងមូលនិធិ នៅក្នុងវិស័យមូលបត្រនៅកម្ពុជា។








