1. កម្មសិទ្ធិនៃគេហទំព័រ
គេហទំព័រនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក (ហៅកាត់ថា “បេនចារ៉ាន”) ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា។
2. ភាពត្រឹមត្រូវនិងការប្រើប្រាស់នៃព័ត៌មាន
រាល់ព័ត៌មានទាំងអស់ត្រូវបានផ្ដល់ជូនផ្អែកតាមមូលដ្ឋានទូទៅ សម្រាប់គោលបំណងក្នុងការផ្ដល់ព័ត៌មានតែប៉ុណ្ណោះ ហើយមិនត្រូវចាត់ទុកជាយោបល់ប្រឹក្សាវិនិយោគ ផ្លូវច្បាប់ ពន្ធដារ ឬផ្សេងៗទៀត ដោយសារមិនមានភាពពាក់ព័ន្ធទៅនឹងគោលបំណងវិនិយោគ ស្ថាប័នហិរញ្ញវត្ថុ ឬតម្រូវជាក់លាក់ណាមួយនៃវិនិយោគិននោះឡើយ។ លោកអ្នកគួរតែពិភាក្សាជាមួយទីប្រឹក្សាហិរញ្ញវត្ថុ មុនពេលសម្រេចចិត្តក្នុងការវិនិយោគណាមួយ។
ទោះបីជា បេនចារ៉ានចាត់វិធានការសមស្របណាមួយក្នុងការធានាអំពីភាពត្រឹមត្រូវនៃព័ត៌មាននៅលើគេហទំព័រនេះនៅពេលផ្សព្វផ្សាយក៏ដោយ ក៏មិនអាចតាងបាន ឬធានា (រួមទាំងការធានាចំពោះភាគីទីបី) បង្ហាញឬបង្កប់ន័យពាក់ព័ន្ធនឹងភាពត្រឹមត្រូវ ភាពគួរឱ្យទុកចិត្ត ឬភាពពេញលេញនៃព័ត៌មានដែលបានផ្ដល់។ បេនចារ៉ានមិនមានកាតព្វកិច្ចក្នុងការលុបចោលនូវព័ត៌មានណាមួយដែលហួសសម័យកាលនៅលើគេហទំព័រ ឬសម្គាល់ថាហួសសម័យកាលនោះទេ។ បេនចារ៉ានរក្សាសិទ្ធិក្នុងការកែប្រែនិងការកែតម្រូវ រួមទាំងគំនិតឬការព្យាករនានាបានគ្រប់ពេលវេលា ដោយមិនចាំបាច់ជូនដំណឹង។
រាល់ព័ត៌មានទាំងអស់ត្រូវបានផ្ដល់ជូនផ្អែកតាមមូលដ្ឋានទូទៅ សម្រាប់គោលបំណងក្នុងការផ្ដល់ព័ត៌មានតែប៉ុណ្ណោះ ហើយមិនត្រូវចាត់ទុកជាយោបល់ប្រឹក្សាវិនិយោគ ផ្លូវច្បាប់ ពន្ធដារ ឬផ្សេងៗទៀត ដោយសារមិនមានភាពពាក់ព័ន្ធទៅនឹងគោលបំណងវិនិយោគ ស្ថាប័នហិរញ្ញវត្ថុ ឬតម្រូវជាក់លាក់ណាមួយនៃវិនិយោគិននោះឡើយ។ លោកអ្នកគួរតែពិភាក្សាជាមួយទីប្រឹក្សាហិរញ្ញវត្ថុ មុនពេលសម្រេចចិត្តក្នុងការវិនិយោគណាមួយ។
ការស្រាវជ្រាវឬការវិភាគណាមួយដែលបង្កើតឱ្យមានឬទាក់ទងនឹងព័ត៌មានដែលមាននៅទីនេះ ត្រូវបានកាន់កាប់ដោយបេនចារ៉ាន សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងអាចត្រូវបានធ្វើសកម្មភាពសម្រាប់គោលបំណងផ្ទាល់ខ្លួន។ រាល់ព័ត៌មានទាំងឡាយ រួមទាំងគំនិតយោបល់ឬការព្យាករ ត្រូវបានកាន់កាប់ដោយផ្អែកលើប្រភពគួរឱ្យជឿជាក់ ដោយបេនចារ៉ាន ប៉ុន្តែបេនចារ៉ានមិនធានានូវភាពត្រឹមត្រូវ ភាពគ្រប់គ្រាន់ឬភាពពេញលេញ និងបដិសេធនូវរាល់ការទទួលខុសត្រូវចំពោះកំហុសឆ្គងឬការខកខានណាមួយ។ ដូច្នេះប្រសិនបើបុគ្គលណាមួយធ្វើសកម្មភាពដោយផ្អែកលើឧបករណ៍ទាំងនេះ ត្រូវមានទំនួលខុសត្រូវទាំងស្រុងចំពោះហានិភ័យរបស់ខ្លួន។ រាល់ការព្យាករឬសេចក្ដីថ្លែងការណ៍អំពីព្យាករណ៍នានា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឬការស្ដែងចេញនាពេលអនាគតរបស់ប្រទេសនានា ទីផ្សារ ឬក្រុមហ៊ុន មិនចាំបាច់ជាសូចនាករ និងអាចមានភាពខុសគ្នាពីព្រឹត្តិការណ៍ឬលទ្ធផលជាក់ស្ដែង។ មិនមានការផ្ដល់ធានាណាមួយ ឬទំនួលខុសត្រូវដែលទទួលបន្ទុកដោយបេនចារ៉ាន សម្រាប់ការខាតបង់ដែលកើតឡើងដោយផ្ទាល់ឬដោយប្រយោលពីសកម្មភាពឬការខកខានណាមួយដែលពឹងផ្អែកលើព័ត៌មាន គំនិតយោបល់ ឬការព្យាករ ដែលមាននៅក្នុងគេហទំព័រនេះ។
3. បច្ចុប្បន្នភាពនៃសេចក្ដីប្រកាសបដិសេធ និងលក្ខខណ្ឌនៃការប្រើប្រាស់
បច្ចុប្បន្នភាពនៃសេចក្ដីប្រកាសបដិសេធ និងលក្ខខណ្ឌនៃការប្រើប្រាស់អាចត្រូវបានធ្វើបច្ចុប្បន្នភាពគ្រប់ពេលវេលា។ ដូច្នេះ បេនចារ៉ានផ្ដល់ជាយោបល់ដល់លោកអ្នកឱ្យអានសេចក្ដីប្រកាសបដិសេធនេះ និងលក្ខខណ្ឌនៃការប្រើប្រាស់ឱ្យបានទៀងទាត់ ដើម្បីធានាថាលោកអ្នកបានដឹងអំពីរាល់ការកែប្រែនានា។ កាលបរិច្ឆេទដែលសេចក្ដីប្រកាសបដិសេធ និងលក្ខខណ្ឌនៃការប្រើប្រាស់ត្រូវបានធ្វើបច្ចុប្បន្នភាព មានបញ្ជាក់នៅខាងក្រោម។
4. ការប្រើប្រាស់គេហទំព័រ
ជាកម្មវត្ថុនៃសេចក្ដីប្រកាសបដិសេធនេះ និងលក្ខខណ្ឌនៃការប្រើប្រាស់ លោកអ្នកមិនគួរ៖
5. មិនមានការផ្ដល់ជូន/ការលើកទឹកចិត្ត
មិនមានព័ត៌មានណាមួយបោះផ្សាយនៅលើគេហទំព័រនេះ ដែលចាត់ទុកជាជាការផ្ដល់ជូន សំណើ ឬអនុសាសន៍ សម្រាប់ការទិញឬលក់ឧបករណ៍ហិរញ្ញវត្ថុណាមួយ ឬជាសេចក្ដីសន្និដ្ឋានអំពីប្រតិបត្តិការឬខ្លឹមសារច្បាប់ណាមួយនោះឡើយ។
6. ការអនុវត្តនាពេលកន្លងមកមិនមែនជាការណែនាំសម្រាប់ការអនុវត្តនាពេលអនាគត
ការអនុវត្តប្រតិបត្តិការវិនិយោគនាពេលអនាគតមិនអាចកាត់ចេញពីតម្លៃទីផ្សារពីមុននោះទេ ពោលគឺតម្លៃនៃការវិនិយោគអាចធ្លាក់ចុះឬកើនឡើង។ ហេតុដូចនេះហើយ លទ្ធផលល្អនាពេលកន្លងមកមិនអាចធានាបានថាលទ្ធផលនាពេលអនាគតនឹងល្អនោះទេ។ ការវិនិយោគនៅក្នុងរូបិយវត្ថុអន្តរជាតិអាចនឹងបាត់បង់តម្លៃដោយសារការប្រែប្រួលនៃអត្រាប្ដូរប្រាក់ និងអាចជាកម្មវត្ថុនៃហានិភ័យខ្ពស់។ អាស្រ័យហេតុនេះ បេនចារ៉ានមិនអាចធានាបានថាមូលធនដែលបានវិនិយោគរួចនឹងរក្សាតម្លៃឬបង្កើតតម្លៃរបស់វាបាននោះទេ។
7. មិនមានទំនួលខុសត្រូវចំពោះតំណភ្ជាប់ផ្សេងៗ
តំណភ្ជាប់មួយចំនួននៅលើគេហទំព័រអាចចូលទៅដល់គេហទំព័ររបស់ភាគីទីបីណាមួយ ដែលហួសពីការគ្រប់គ្រងរបស់បេនចារ៉ានទាំងស្រុង។ ហេតុដូច្នេះ បេនចារ៉ានមិនមានទំនួលខុសត្រូវចំពោះភាពត្រឹមត្រូវ ភាពពេញលេញ ឬភាពស្របច្បាប់នៃមាតិកានៃគេហទំព័រទាំងនោះ ឬសម្រាប់ការផ្ដល់ជូនឬសេវាកម្មណាមួយដែលមាន។
8. ការរក្សាសិទ្ធិ
មាតិកាទាំងឡាយនៅលើគេហទំព័រ ត្រូវបានចាត់ទុកជាកម្មវត្ថុនៃការរក្សាសិទ្ធិនិងសិទ្ធិពាក់ព័ន្ធផ្សេងៗរបស់បេនចារ៉ាន។ លោកអ្នកអាចរក្សាទុកឬបោះពុម្ពចេញជាទំព័រដាច់ដោយឡែក និង/ឬផ្នែកណាមួយនៃគេហទំព័រ ក្នុងករណីលោកអ្នកមិនបានលុបចោលការបញ្ជាក់អំពីការរក្សាសិទ្ធិឬការបញ្ជាក់អំពីកម្មសិទ្ធិដែលត្រូវបានការពារដោយច្បាប់។ តាមរយៈការរក្សាទុកឬការថតចម្លង លោកអ្នកយល់ព្រមក្នុងការចងកាតព្វកិច្ចជាមួយនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះ។ រាល់ការរក្សាសិទ្ធិនិងសិទ្ធិនៃភាពជាម្ចាស់ត្រូវបានរក្សាទុកដោយបេនចារ៉ាន។
9. គ្មានការភ្ជាប់គេហទំព័រ
លោកអ្នកមិនអាចភ្ជាប់ទៅនឹងគេហទំព័រដោយគ្មានការអនុញ្ញាតជាមុនជាលាយលក្ខណ៍អក្សររបស់បេនចារ៉ានបានទេ។
10. ម៉ាក
នៅលើគេហទំព័រនេះ មិនមានអ្វីដែលបញ្ជាក់អំពីការផ្ដល់អាជ្ញាបណ្ណឬសិទ្ធិក្នុងការប្រើប្រាស់រូបភាព ម៉ាកដែលចុះបញ្ជី សញ្ញាសម្គាល់ ឬកម្មវិធី software ណាមួយនោះឡើយ។ ការទាញយកឬថតចម្លងគេហទំព័រមួយផ្នែកឬទាំងអស់ នឹងមិនត្រូវបានផ្ទេរកម្មសិទ្ធិទៅកាន់លោកអ្នកនោះឡើយ។ បេនចារ៉ានរក្សាសិទ្ធិទាំងអស់ (ពាក់ព័ន្ធទៅនឹងការរក្សាសិទ្ធិនិងភាពជាម្ចាស់នៃម៉ាក) ទៅលើគ្រប់សម្ភារៈទាំងអស់នៅលើគេហទំព័រ ហើយនឹងអនុវត្តសិទ្ធិរបស់វានៅក្នុងវិសាលភាពពេញលេញរបស់ច្បាប់។
11. ភាពស្របច្បាប់នៃការបោះផ្សាយព័ត៌មាននៅលើគេហទំព័រ
គេហទំព័រផ្ទុកនូវព័ត៌មានឬឯកសារដែលមិនសម្រាប់បុគ្គលណាមួយនៃយុត្តិធិការណាមួយដែល (យោងទៅតាមសញ្ជាតិ វាសនដ្ឋានពន្ធដារ ឬផ្សេងៗទៀត) ការបោះផ្សាយឬលទ្ធភាពប្រើប្រាស់គេហទំព័រនេះ ត្រូវបានហាមឃាត់។ បុគ្គលទាំងឡាយណាដែលពាក់ព័ន្ធនឹងការហាមឃាត់នេះ ដាច់ខាតមិនត្រូវចូលប្រើប្រាស់គេហទំព័រនោះទេ។