សំណួរសួរញឹកញាប់
សំណួរសំខាន់បំផុតដែលអ្នកវិនិយោគនឹងសួរបុគ្គលិកធនាគារ។
ព័ត៌មានទូទៅ
ក្រុមហ៊ុននេះមានទីតាំងនៅអាគាម័រហ្គែន (កោះពេជ្រ) ជាន់ទី១២ ភូមិ 14 ផ្លូវសុភមង្គល ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណនិងស្ថិតក្រោមនិយ័តកម្មរបស់ ន.ម.ក.។ មូលនិធិរបស់ BAMC គឺ BAEF បានចាត់តាំង BAMPL ជាទីប្រឹក្សាវិនិយោគរបស់មូលនិធិ។ BAMPL ទទួលបានអាជ្ញាបណ្ណនិងស្ថិតក្រោមនិយ័តកម្មរបស់អាជ្ញាធរហិរញ្ញវត្ថុសិង្ហបុរី (MAS)។
BAMC ត្រូវបានបង្កើតនិងចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។
BAMC បានទទួលអាជ្ញាបណ្ណនិងស្ថិតក្រោមនិយ័តកម្មរបស់ ន.ម.ក. ខណៈដែលមូលនិធិដំបូងរបស់ខ្លួន BAEF ក៏ស្ថិតក្រោមនិយ័តកម្មនិងអនុញ្ញាតដោយ ន.ម.ក. ក្នុងការលក់និងវិនិយោគជាសាធារណៈផងដែរ។ ទ្រព្យសកម្មនៅក្នុងមូលនិធិត្រូវបានរក្សាទុកដោយក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសទទួលបានអាជ្ញាបណ្ណត្រឹមត្រូវ គឺក្រុមហ៊ុន Stronghold Cambodia ។ BAEF ក៏ត្រូវបានរងការធ្វើសវនកម្មជាប្រចាំឆ្នាំ ដោយក្រុមហ៊ុនផ្ដល់សេវាសវនកម្មអន្តរជាតិ គឺក្រុមហ៊ុន Crowe (KH) Co Ltd ។
ក្នុងនាមជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម BAMC ផ្ដល់ជូននូវសេវាកម្មពាក់ព័ន្ធនឹងការវិនិយោគដែលរួមមាន ការគ្រប់គ្រងមូលនិធិនៃគម្រោងវិនិយោគរួម ផ្ដល់ការប្រឹក្សាវិនិយោគ និងផ្ដល់ជំនួយដល់ក្រុមហ៊ុនដែលមានទ្រព្យសម្បត្តិច្រើន (Wealthy Families) ដើម្បីបង្កើតជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម (Family Office)។
បច្ចុប្បន្ននេះ BAMC មានទីតាំងការិយាល័យតែមួយប៉ុណ្ណោះ។ ការិយាកណ្ដាលនោះមានទីតាំងស្ថិតនៅជាន់ទី១២ នៃអគារ Morgan កោះពេជ្រ។
មូលនិធិនៃគម្រោងវិនិយោគរួមដំបូងរបស់ BAMC គឺ BAEF មានគោលដៅចំពោះវិនិយោគិនលក់រាយ ដែលសំដៅដល់សាធារណជនទូទៅ។ យើងខ្ញុំមានគោលដៅសម្រាប់សាធារណជនទូទៅនេះ ពីព្រោះយើងខ្ញុំសង្ឃឹមក្នុងការផ្ដល់ជូនជម្រើសនៃការវិនិយោគមួយបែបផ្សេងទៀត សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ឧទាហរណ៍៖ សម្រាប់វិនិយោគិនរូបណាដែលអាចមានលទ្ធភាពក្នុងការវិនិយោគតិចបំផុត ៥០០ដុល្លារអាមេរិក ទៅក្នុងមូលនិធិនៃគម្រោងវិនិយោគរួម។
ការគ្រប់គ្រងទ្រព្យសកម្មសំដៅដល់ការគ្រប់គ្រង ការត្រួតពិនិត្យនូវរាល់ប្រតិបត្តិការនៃមូលនិធិវិនិយោគ និងមធ្យោបាយនៃការវិនិយោគផ្សេងៗទៀត នៅក្នុងក្រុមហ៊ុន។ មុខងារនៃការគ្រប់គ្រងទ្រព្យសកម្មត្រូវបានអនុវត្តដោយបុគ្គលមានបទពិសោធន៍ វិជ្ជាជីវៈ និងគុណវុឌ្ឍិនៅក្នុងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដែលមានអាជ្ញាបណ្ណត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យបទប្បញ្ញត្តិ ដោយអាជ្ញាធររបស់រដ្ឋាភិបាល។
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) គឺជាអាជ្ញាធរដែលមានសិទ្ធិក្នុងការផ្ដល់អាជ្ញាបណ្ណ និងធ្វើនិយ័តកម្មទៅលើក្រុមហ៊ុនគ្រប់គ្រងមូលនិធិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ន.ម.ក. ផ្ដល់អាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងធ្វើនិយ័តកម្មទៅលើ BAMC នៃសកម្មភាពរបស់ខ្លួន។
BAMC ក្នុងនាមជាអ្នកគ្រប់គ្រងមូលនិធិនៃមូលនិធិ មិនកាប់កាន់សាច់ប្រាក់របស់អតិថិជននោះទេ។ សាច់ប្រាក់ដែលអតិថិជនបានធ្វើបរិវិសកម្ម ត្រូវបានផ្ទេរដោយផ្ទាល់ទៅក្នុងគណនីធនាគារ ហើយក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសជាអ្នកគ្រប់គ្រងសាច់ប្រាក់ទាំងនោះក្នុងនាមជាមូលនិធិ។ BAMC ត្រូវធ្វើការបញ្ជាទៅកាន់ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសឱ្យធ្វើការផ្ទេរសាច់ប្រាក់នៅក្នុងកម្រិតណាមួយ ដើម្បីធ្វើការវិនិយោគដែលពាក់ព័ន្ធណាមួយ ហើយឱ្យស្របតាមគោលបំណងនៃការវិនិយោគរបស់មូលនិធិ។ ក្នុងនាមជាអ្នកថែរក្សាសុវត្ថិភាព ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសមិនអាចធ្វើការផ្ទេរសាច់ប្រាក់ចេញ ដោយគ្មានការណែនាំពី BAMC ឡើយ។ នៅក្នុងមូលនិធិនៃគម្រោងវិនិយោគរួម ក្រុមហ៊ុនទាំងពីរ ទាំងក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ដែលត្រូវទទួលអាជ្ញាបណ្ណពីនិយ័តករពាក់ព័ន្ធ ធ្វើសកម្មភាពក្នុងទម្រង់ជាការត្រួតពិនិត្យនិងសមាមាត្រទៅវិញទៅមក។
BAEF
BAEF គឺជាមូលនិធិគម្រោងវិនិយោគរួមដំបូងគេដែលបានបោះផ្សាយលក់ជាសាធារណៈនៅកម្ពុជា។ មូលនិធិត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិមានអាជ្ញាបណ្ណត្រឹមត្រូវ និងមានទីប្រឹក្សាវិនិយោគជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសសិង្ហបុរី គឺ Banjaran Asset Management Pte Ltd ដែលទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរហិរញ្ញវត្ថុសិង្ហបុរី (MAS)។ ក្រៅពីការគ្រប់គ្រងប្រកបដោយជំនាញវិជ្ជាជីវៈ ទំហំទឹកប្រាក់សម្រាប់ការវិនិយោគដំបូងនៅក្នុង BAEF ចាប់ផ្ដើមត្រឹមតែ ៥០០ដុល្លារអាមេរិក។ ជាមួយនឹងទំហំទឹកប្រាក់នោះ វិនិយោគិននឹងទទួលបានការវិនិយោគនៅក្នុងផលប័ត្រនៃទីផ្សារភាគហ៊ុនអាស៊ីប្រកបដោយគុណភាពខ្ពស់។
BAEF គឺជាមូលនិធិនៃគម្រោងវិនិយោគរួម (CIS) មួយ ដែលស្ថិតនៅក្រោមរូបភាពនៃការប្រមូលសាច់ប្រាក់ពីវិនិយោគិនផ្សេងៗគ្នា ហើយប្ដូរមកវិញជាឯកតាមូលនិធិដែលសមាមាត្រទៅនឹងសាច់ប្រាក់នៃការវិនិយោគរបស់វិនិយោគិន។ មូលនិធិនឹងធ្វើការវិនិយោគនៅក្នុងពិពិធផលប័ត្រនៃទីផ្សារភាគហ៊ុនដែលមានវិសាលភាពនៅបណ្ដាប្រទេសនិងវិស័យផ្សេងៗ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកលើកលែងប្រទេសជប៉ុន។ មូលនិធិមានគោលបំណងក្នុងការផ្ដល់នូវផលចំណេញ តែក៏រួមផ្សំនឹងហានិភ័យនានាដែលអាចកើតមានផងដែរ។ សរុបមក មូលនិធិនៃគម្រោងវិនិយោគរួម គឺជាវិធីសាស្ត្រនៃការវិនិយោគដ៏សាមញ្ញនិងងាយស្រួល ដើម្បីវិនិយោគសាច់ប្រាក់របស់វិនិយោគិន និងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិប្រកបដោយវិជ្ជាជីវៈ។
ឧបករណ៍ហិរញ្ញវត្ថុទាំងពីរសុទ្ធសឹងតែជាជម្រើសសម្រាប់វិនិយោគិន តែមានភាពខុសប្លែកគ្នាត្រង់៖
ការដាក់ប្រាក់បញ្ញើមានកាលកំណត់
- វិនិយោគដោយប្រើប្រាស់ទំហំសាច់ប្រាក់ធំក្នុងអត្រាការប្រាក់ដែលកំណត់ទុកមុន សម្រាប់រយៈពេលកំណត់។
- ការដកប្រាក់មុនកាលកំណត់ នឹងត្រូវទទួលខុសត្រូវចំពោះការពិន័យ (មិនមានភាពបត់បែន)។
BAEF
- ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិប្រកបដោយវិជ្ជាជីវៈ។ទំហំសាច់ប្រាក់សម្រាប់វិនិយោគចាប់ផ្ដើមក្នុងកម្រិតទាបគឺ ៥០០ដុល្លារអាមេរិក
- វិនិយោគិនអាចជ្រើសរើសវិធីសាស្ត្រក្នុងការវិនិយោគបានដូចជា ប្រចាំខែ ប្រចាំឆ្នាំ ឬមួយលើក និងមានសេរីភាពក្នុងការផ្លាស់ប្ដូរទំហំសាច់ប្រាក់វិនិយោគនិងភាពញឹកញាប់នៃការវិនិយោគ ដែលតម្រូវទៅតាមចំណង់ចំណូលរបស់វិនិយោគិន។
- ការវិនិយោគទាំងនេះផ្ដល់ជូនវិនិយោគិននូវការវិនិយោគនៅក្នុងវិស័យនិងទីផ្សារផ្សេងៗគ្នា និងការធ្វើពិពិធកម្មផលប័ត្រ។
វិនិយោគនៅក្នុង BAEF គឺពិតជាមានសុវត្ថិភាព ដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិត្រូវបានទទួលអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសមានអាជ្ញាបណ្ណត្រឹមត្រូវ ដើរតួនាទីជាអ្នកថែរក្សាសុវត្ថិភាពសាច់ប្រាក់នៅក្នុងមូលនិធិ។ រាល់ប្រតិបត្តិការទាំងអស់នៅក្នុងមូលនិធិ (ទិញ-លក់ភាគហ៊ុន) ត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុន Phillip Securities Pte Ltd. ដែលជាក្រុមហ៊ុនឈ្មួញជើងសាភាគហ៊ុន ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរហិញ្ញវត្ថុសិង្ហាបុរី (MAS) នៅប្រទេសសិង្ហបុរី។
រាល់ការវិនិយោគទាំងអស់ រួមទាំងការដាក់ប្រាក់បញ្ញើនៅធនាគារ និងការទិញអចលនទ្រព្យ តែងតែមានហានិភ័យកើតឡើង។ នៅក្នុងមូលនិធិនៃគម្រោងវិនិយោគ ហានិភ័យត្រូវបានធ្វើពិពិធកម្មតាមរយៈចំនួនភាគហ៊ុន នៅតាមបណ្ដាប្រទេសនិងវិស័យផ្សេងៗគ្នា។ ជាលទ្ធផល ពិពិធហានិភ័យរបស់មូលនិធិ ត្រូវបានសន្មតថាមានកម្រិតទាប។
BAEF មានគោលបំណងផ្ដល់ជូននូវផលចំណេញរំពឹងទុក* ចំនួនពី៧%ទៅ១០%ក្នុងមួយឆ្នាំ។
*ផលចំណេញគឺជាគ្រាន់តែជាគោលដៅតែប៉ុណ្ណោះ និងមិនមានការធានាណាមួយពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិឡើយ។
វិនិយោគទាំងអស់អាចធ្វើការលក់ត្រឡប់ទៅវិញ ផ្នែកណាមួយឬទាំងអស់នៃឯកតាមូលនិធិ បានគ្រប់ពេលវេលាទៅតាមតម្រូវការរបស់ខ្លូន នៅលើមូលដ្ឋានប្រចាំថ្ងៃ។
វិនិយោគិនគ្រាន់តែធ្វើការជូនដំណឹងនិងដាក់ទម្រង់នៃការស្នើសុំលក់ត្រឡប់ទៅវិញទៅកាន់ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង។
BAEF មិនមែនជាមូលនិធិដែលមានការធានានោះទេ។ មិនមានសំណងណាមួយនោះឡើយ នៅពេលដែលមូលនិធិទទួលការខាតបង់។ ជាការពិត រាល់មូលនិធិទាំងអស់ដែលធ្វើឡើងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិមានអាជ្ញាបណ្ណត្រឹមត្រូវនឹងមិនមានការធានាណាមួយនោះទេ ទាំងផលចំណេញឬការខាតបង់។ ប៉ុន្តែ ជាលក្ខណៈនៃការធ្វើពិពិធកម្មនៃមូលនិធិគម្រោងវិនិយោគរួមនឹងបន្ថយនូវកម្រិតហានិភ័យនៃការវិនិយោគ។
អតិថិជនអាចធ្វើបរិវិសកម្ម BAEF ជាប្រចាំថ្ងៃ ហើយអតិថិជនគ្រាន់តែចុះហត្ថលេខានិងបំពេញទម្រង់នៃការស្នើសុំធ្វើបរិវិសកម្មជាមួយនឹងក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង។
ចំនួនអប្បបរមាចាប់ផ្ដើមពី ៥០០ដុល្លារអាមេរិកឡើងទៅ។
លោកអ្នកអាចទទួលបានទឹកប្រាក់របស់ខ្លួនត្រឡប់ទៅវិញនៅរយៈពេល T+7 (ចាប់ពីថ្ងៃទី៧ បន្ទាប់ពីលោកអ្នកលក់ឯកតាមូលនិធិត្រឡប់ទៅវិញ)
មូលនិធិត្រូវបានធ្វើពិពិធកម្មយ៉ាងល្អប្រសើរ។ BAEF ធ្វើការវិនិយោគនៅក្នុងប្រទេស វិស័យ និងឧស្សាហកម្មផ្សេងៗគ្នា។ បន្ថែមពីលើការធ្វើពិពិធកម្មនេះ ក្រុមការងារនៃក្រុមហ៊ុនគ្រប់គ្រងមូលនិធិប្រកបដោយវិជ្ជាជីវៈនឹងប្រើប្រាស់បទពិសោធន៍និងជំនាញផ្ទាល់ខ្លួន ក្នុងការជ្រើសរើសភាគហ៊ុនដែលមានគុណភាពល្អ។
យើងខ្ញុំមានភាគីពាក់ព័ន្ធចំនួន២ (BAMC និងក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស) ធ្វើការបញ្ជាក់អត្រាតម្លៃនៃ NAV ដើម្បីធានាបាននូវភាពត្រឹមត្រូវមុនពេលធ្វើការផ្សព្វផ្សាយ។
តម្លៃ NAV ប្រចាំថ្ងៃត្រូវបានគណនាផ្អែកលើតម្លៃភាគហ៊ុនបិទនៃចំនួនភាគហ៊ុនដែលកាន់កាប់ដោយឯកតាមូលនិធិ នៅចុងបញ្ចប់នៃថ្ងៃធ្វើការ បូករួមនឹងការកាន់កាប់សាច់ប្រាក់របស់មូលនិធិ។ តម្លៃបិទ អាចរកបាននៅទីផ្សារភាគហ៊ុន ហើយយើងខ្ញុំក៏អាចទទួលបានពីឈ្មួញជើងសាភាគហ៊ុនដែលយើងខ្ញុំធ្វើការជួញដូរជាមួយ។ ការគណនាជាក់ស្ដែងនៃតម្លៃ NAV ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស និងត្រូវបានត្រួតពិនិត្យឡើងវិញដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។
តំបន់អាស៊ីត្រូវបានជ្រើសរើសជាទីផ្សារគោលដៅ សម្រាប់ BAEF ដែលបានផ្ដល់នូវកត្តាម៉ាក្រូសេដ្ឋកិច្ចដ៏អំណោយផល។ ជាទិដ្ឋភាពទូទៅ អាស៊ីមានមូលដ្ឋានប្រជាជនវ័យក្មេងនិងធំជាងគេ, ប្រទេសអាស៊ីជាច្រើនបានចូលរួមក្នុង RCEP ដែលរំពឹងទុកថានឹងក្លាយជាតំបន់ជួញដូរធំជាងគេនៅលើពិភពលោក, បណ្ដាក្រុមហ៊ុននៅអាស៊ីមានដំណើរការយ៉ាងល្អប្រសើរនិងមានការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ និងចុងក្រោយ អាស៊ីមានធនធានធម្មជាតិដ៏សំបូរបែបរួមមានផលិតផលធម្មជាតិទាំងសណ្ឋានទន់និងរឹង។ ដូច្នេះ ការរីកចម្រើនរបស់អាស៊ីត្រូវបានរំពឹងទុកថានឹងមានមានប្រៀបជាងសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន។ តម្លៃភាគហ៊ុននៃក្រុមហ៊ុននៅអាស៊ីក៏មានតម្លៃទាបជាងផងដែរ បើធៀបនឹងតំបន់ផ្សេងៗទៀត។
វិនិយោគនៅក្នុងមូលនិធិផ្ដល់ជូនវិនិយោគិននូវអត្ថប្រយោជន៍ជាច្រើនដូចជា ការធ្វើពិពិធកម្ម ការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ គុណសម្បត្តិសេដ្ឋកិច្ច តម្លាភាព និងសន្ទនីយភាព។
ការចំណេញឬការខាតនៃ BAEF ត្រូវបានឆ្លុះបញ្ចាំងតាមរយៈតម្លៃ NAV ប្រចាំថ្ងៃ។ ប្រសិនបើតម្លៃភាគហ៊ុននៅក្នុងមូលនិធិមានការកើនឡើង នោះតម្លៃ NAV ប្រចាំថ្ងៃនឹងមានការកើនឡើងដែរ និងផ្ទុយមកវិញ។ BAEF ក៏នឹងវិនិយោគនៅក្នុងភាគហ៊ុនដែលមានការបែងចែកភាគលាភទៀងទាត់ផងដែរ។ ភាគហ៊ុនដែលត្រូវបានបង់ឱ្យមូលនិធិនឹងមិនត្រូវបានបែងចែកឱ្យអ្នកកាន់កាប់ឯកតាមូលនិធិនោះទេ។ ជំនួសមកវិញ ភាគលាភនឹងត្រូវបានបន្ថែមជាសាច់ប្រាក់ទៅក្នុងមូលនិធិ ហើយអាចនឹងត្រូវបានវិនិយោគម្ដងទៀត។ គណនេយ្យនៃតម្លៃ NAV នឹងឆ្លុះបញ្ចាំងអំពីភាគលាភដែលបានបង់។ ន័យម្យ៉ាងទៀតថា វិនិយោគិននៅតែអាចទទួលផលប្រយោជន៍ពីការចែកភាគលាភ តាមរយៈការកើនឡើងនៃតម្លៃ NAV នៃមូលនិធិ។
BAMC ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិត្រូវបានស្ថិតក្រោមនិយ័តកម្ម និងទទួលបានអាជ្ញាបណ្ណពី ន.ម.ក.។ BAEF ក៏ត្រូវបានចុះបញ្ជីសម្រាប់ការបោះផ្សាយលក់ជាសាធារណៈជាមួយនឹង ន.ម.ក. ផងដែរ។
នាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា មានជម្រើសពីរដែលអាចបង្កើនទ្រព្យសម្បត្តិរបស់លោកអ្នក គឺការដាក់ប្រាក់បញ្ញើក្នុងធនាគារនិងការវិនិយោគលើទ្រព្យសម្បត្តិ។ BAMC បានផ្ដល់ជូនជម្រើសជំនួសបន្ថែមទៀតនោះគឺ ការវិនិយោគក្នុង BAEF ដើម្បីបង្កើនទ្រព្យសម្បត្តិរបស់លោកអ្នក។ BAMC គឺជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិតែមួយគត់នៅកម្ពុជា ដែលបង្កើត BAEF ដែលជាមូលនិធិគម្រោងវិនិយោគរួមនេះឡើង ក្នុងពេលបច្ចុប្បន្ននេះ។ មូលនិធិនៃគម្រោងវិនិយោគរួម គឺជាវិធីសាស្ត្រវិនិយោគដ៏មានប្រសិទ្ធភាព ចំណាយទឹកប្រាក់តិច និងទទួលបានការធ្វើពិពិធកម្មដ៏ទូលំទូលាយ ដោយមិនដូចនឹងការវិនិយោគទោល ដូចជាការដាក់ប្រាក់បញ្ញើក្នុងធនាគារនិងការវិនិយោគលើទ្រព្យសម្បត្តិ។ មូលនិធិគម្រោងវិនិយោគរួមធ្វើការវិនិយោគទៅលើពិពិធផលប័ត្រនៃបណ្ដាក្រុមហ៊ុនចុះបញ្ជី។ វាជួយបង្កើនទ្រព្យសម្បត្តិរបស់លោកអ្នកគ្រប់ពេលវេលា។
មានវិធីសាស្ត្រជាច្រើនក្នុងការពិនិត្យមើលតម្លៃ NAV។ តម្លៃ NAV ប្រចាំថ្ងៃ អាចស្វែងរកបាន តាមរយៈ៖
១. គេហទំព័រផ្លូវការរបស់ BAMC
២. គេហទំព័រផ្លូវការរបស់ Bloomberg
៣. គេហទំព័រ ឬសាខាក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង។
BAMC គឺជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលទទួលបានអាជ្ញាបណ្ណនិងស្ថិតក្រោមនិយ័តកម្មរបស់ ន.ម.ក.។ លើសពីនេះទៅទៀត ទីប្រឹក្សាវិនិយោគរបស់ BAMC គឺ ក្រុមហ៊ុន Banjaran Asset Management Pte Ltd (BAMPL) ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ មានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងស្ថិតក្រោមនិយ័តកម្មរបស់អាជ្ញាធរហិរញ្ញវត្ថុសិង្ហបុរី។ BAMPL មានទ្រព្យសម្បត្តិស្ថិតក្រោមការគ្រប់គ្រងចំនួនជាង ៥ពាន់លានដុល្លារអាមេរិក។ ក្រុមការងារគ្រប់គ្រងមូលនិធិរបស់ BAMPL មានបទពិសោធន៍ខ្ពស់ ដោយធ្លាប់ បម្រើការងារក្នុងក្រុមហ៊ុនគ្រប់គ្រងមូលនិធិលក្ខណៈសកលនិងក្រុមហ៊ុនពាក់ព័ន្ធមួយចំនួន។ BAMPL មានសមត្ថភាពក្នុងការវិនិយោគលក្ខណៈពហុមុខងារ ហើយបច្ចុប្បន្ននេះ BAMPL គ្រប់គ្រងយុទ្ធសាស្ត្រវិនិយោគទ្រព្យសកម្មគ្រប់ប្រភេទនិងគ្រប់លំដាប់ថ្នាក់ រួមមានភាគហ៊ុន ចំណូលថេរ និងជម្រើសផ្សេងៗទៀត។