ការជូនដំណឹងអំពីការការពារទិន្នន័យផ្ទាល់ខ្លួន
សេចក្ដីផ្ដើម
ការជូនដំណឹងអំពីការការពារទិន្នន័យផ្ទាល់ខ្លួន (“ការជូនដំណឹង”) ពិព័ណ៌នាអំពីវិធីសាស្ត្រដែលក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក និងដៃគូសហការពាក់ព័ន្ធរបស់យើងខ្ញុំ (ហៅកាត់ថា “ក្រុមហ៊ុន”) ព្រមទាំងអ្នកតំណាងនិង/ឬភ្នាក់ងារដែលពាក់ព័ន្ធ (ហៅកាត់ថា “អ្នកតំណាង”) (“ក្រុមហ៊ុន” និង “អ្នកតំណាង” អាចហៅរួមគ្នាបានថា “បេនចារ៉ាន” “យើងខ្ញុំ” ឬ “របស់យើងខ្ញុំ”) គ្រប់គ្រង កាន់កាប់ ដំណើរការ ឬការពារទិន្នន័យផ្ទាល់ខ្លួន ស្របតាមច្បាប់ស្ដីពីការការពារទិន្នន័យផ្ទាល់ខ្លួន ឆ្នាំ២០១២ (“PDPA”)។
ទិន្នន័យផ្ទាល់ខ្លួនសំដៅដល់រាល់ទិន្នន័យទាំងឡាយណា ទោះបីជាពិតឬមិនពិត ដែលអំពីបុគ្គលណាមួយដែលអាចត្រូវបានស្គាល់អត្តសញ្ញាណតាមរយៈទិន្នន័យនោះ ឬតាមរយៈទិន្នន័យនោះនិងព័ត៌មានដទៃទៀត ដែលយើងខ្ញុំអាចនឹងប្រើប្រាស់ក្នុងទំនាក់ទំនងធុរកិច្ចរបស់យើងខ្ញុំ។
ដោយតាមរយៈការធ្វើទំនាក់ទំនងជាមួយយើងខ្ញុំ ផ្ដល់ជូនព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកឬរបស់បុគ្គលផ្សេងទៀតមកកាន់យើងខ្ញុំ ឬចុះឈ្មោះប្រើប្រាស់ផលិតផលឬសេវាកម្មដែលផ្ដល់ជូនដោយយើងខ្ញុំ លោកអ្នកបានបញ្ជាក់អំពីការឯកភាពរបស់លោកអ្នកនិងបុគ្គលដទៃផ្សេងទៀត សម្រាប់ក្រុមហ៊ុននិងអ្នកតំណាង ក្នុងការប្រមូល ប្រើប្រាស់ បង្ហាញ និងចែករំលែកក្នុងចំណោមពួកគេនូវទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកស្របតាមការជូនដំណឹងនេះ។
សូមមេត្តាកុំផ្ដល់ទិន្នន័យផ្ទាល់ខ្លួនមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកមិនមានបំណងឱ្យវាត្រូវបានប្រើប្រាស់ក្នុងវិធីនេះ។ បន្ថែមពីនេះទៅទៀត ការជូនដំណឹងនេះក៏នឹងផ្ដល់ជូនលោកអ្នកនូវព័ត៌មានជាមូលដ្ឋាន ដែលយើងខ្ញុំអាចប្រមូល ប្រើប្រាស់ និង/ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដោយស្របច្បាប់ពេញលេញ និងដោយគ្មានការយល់ព្រមរបស់លោកអ្នក ដែលត្រូវបានអនុញ្ញាតដោយច្បាប់ជាធរមាន។
សូមចំណាយពេលវេលាក្នុងការអានការជូនដំណឹងនេះ ដើម្បីឱ្យលោកអ្នកបានដឹងនិងយល់អំពីគោលបំណងដែលយើងខ្ញុំប្រមូល ប្រើប្រាស់ និងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។
ទិន្នន័យផ្ទាល់ខ្លួនដែលយើងខ្ញុំប្រមូល
ក្នុងអំឡុងពេលនៃការផ្ដល់សេវាកម្មរបស់យើងខ្ញុំ លោកអ្នកអាចនឹងតម្រូវឱ្យផ្ដល់ទិន្នន័យផ្ទាល់ខ្លួនមកកាន់យើងខ្ញុំ។ ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកក៏អាចនឹងត្រូវបានផ្ដល់ជូនដោយបុគ្គលផ្សេងទៀតដែលតំណាងឱ្យលោកអ្នក ក្នុងករណីនេះ យើងខ្ញុំនឹងសន្មតថាទទួលបាន លុះត្រាតែលោកអ្នកបានផ្ដល់ការអនុញ្ញាតឱ្យបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក មកកាន់យើងខ្ញុំ។
ប្រសិនបើលោកអ្នកផ្ដល់ជូនយើងខ្ញុំនូវទិនន្ន័យផ្ទាល់ខ្លួនដែលពាក់ព័ន្ធនឹងភាគីទីបី (ឧទាហរណ៍ ដូចជាព័ត៌មានរបស់សហព័ទ្ធ កូន ឪពុកម្ដាយ និង/ឬនិយោជិត) តាមរយៈការផ្ដល់ជូនព័ត៌មានទាំងនេះមកកាន់យើងខ្ញុំ លោកអ្នកបានបង្ហាញយើងខ្ញុំថា លោកអ្នកទទួលបានការអនុញ្ញាតពីភាគីទីបីទាំងនោះ ដើម្បីផ្ដល់ជូន ប្រមូល ប្រើប្រាស់ និងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលទាំងនោះ សម្រាប់នូវរាល់គោលបំណងដែលមានចែងទុក និងសម្រាប់សារៈប្រយោជន៍របស់បុគ្គលដែលពាក់ព័ន្ធទាំងនោះ។
អាស្រ័យលើលក្ខណៈនៃការធ្វើទំនាក់ទំនងរបស់លោកអ្នកជាមួយយើងខ្ញុំ គំរូនៃទិន្នន័យផ្ទាល់ខ្លួនមួយចំនួន ដែលយើងខ្ញុំអាចនឹងទាមទារពីលោកអ្នក ដែលរួមមានដូចជា ឈ្មោះ និងអត្តសញ្ញាណដូចជា លេខ NRIC ព័ត៌មានសម្រាប់ទាក់ទងដូចជា អាសយដ្ឋាន អាសយដ្ឋានអ៊ីមែល ឬលេខទូរសព្ទ សញ្ជាតិ ភេទ ថ្ងៃខែឆ្នាំកំណើត និងរូបថតនិងព័ត៌មានជាសំឡេងផ្សេងៗទៀត ព័ត៌មានអំពីមុខរបរ ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុដូចជាព័ត៌មានរបស់បណ្ណឥណទាន និងព័ត៌មានគណនីធនាគារជាដើម។
ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានប្រមូលសម្រាប់៖
នៅពេលដែលលោកអ្នកផ្ដល់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកមកកាន់យើងខ្ញុំសម្រាប់អនុវត្តទម្រង់នានានៃការយកចិត្តទុកដាក់ស្គាល់អតិថិជនលើលោកអ្នក
នៅពេលដែលលោកអ្នកផ្ដល់មតិយោបល់ឬការរិះគន់មកកាន់យើងខ្ញុំ (ដូចជាការរិះគន់លើគេហទំព័ររបស់យើងខ្ញុំ ឬទាក់ទងមកកាន់អ្នកតំណាងរបស់យើងខ្ញុំតាមរយៈអ៊ីមែល)
នៅពេលដែលប្រភពពីភាគីទីបីដែលលោកអ្នកបានផ្ដល់សិទ្ធិ ឬការប្រមូលផ្ដុំនៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកមានសារៈសំខាន់ក្នុងការអនុលោមតាមច្បាប់ស្ដីពីការការពារទិន្នន័យផ្ទាល់ខ្លួនជាធរមានដែលចែករំលែកជាមួយយើងខ្ញុំ/ការផ្ដល់ជូននូវទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក
នៅពេលដែលលោកអ្នកផ្ដល់ជូនទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកមកកាន់យើងខ្ញុំ សម្រាប់ហេតុផលដទៃផ្សេងទៀត។
ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានប្រើប្រាស់សម្រាប់
ជាទូទៅ បេនចារ៉ាន ប្រមូល ប្រើប្រាស់ និងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក សម្រាប់គោលបំណងដូចខាងក្រោម៖
ដំណើរការនៃការចុះឈ្មោះឬប្រតិបត្តិការរបស់លោកអ្នក
គ្រប់គ្រងការងាររដ្ឋបាលនិងប្រតិបត្តិការនៃអាជីវកម្មរបស់ក្រុមហ៊ុន និងអនុលោមតាមគោលនយោបាយនិងនីតិវិធីផ្ទៃក្នុង
ជូនដំណឹងដល់លោកអ្នកនូវរាល់ព័ត៌មានឬបច្ចុប្បន្នភាពដែលពាក់ព័ន្ធនឹងប្រតិបត្តិរបស់លោកអ្នក និង/ឬបញ្ហា ពាក់ព័ន្ធនឹងសេវាកម្ម និងសកម្មភាពមិនប្រក្រតីនៃគណនីរបស់លោកអ្នក
ការសម្របសម្រួលក្នុងកិច្ចការគ្រប់គ្រងទ្រព្យសម្បត្តិរបស់អាជីវកម្ម (ដែលអាចឈានទៅដល់ការរួមបញ្ចូលគ្នា ការទិញយកឬការលក់ទ្រព្យ) ដែលពាក់ព័ន្ធនឹងផ្នែកណាមួយនៃក្រុមហ៊ុន
ការផ្គូផ្គងនូវរាល់ទិន្នន័យផ្ទាល់ខ្លួនដែលបានរក្សាទុក ដែលពាក់ព័ន្ធនឹងលោកអ្នក សម្រាប់គោលបំណងដែលបានចែង
សំណើសុំមតិយោបល់ឬចូលរួមក្នុងការធ្វើការស្ទង់មតិ ក៏ដូចជាការប្រតិបត្តិការសិក្សាទីផ្សារ និង/ឬការវិភាគស្ថិតិ សិក្សាពីសាវតា ឬគោលបំណងដទៃផ្សេងទៀត សម្រាប់ការច្នៃផលិតផលរបស់យើងខ្ញុំ ការស្វែងយល់ពីឥរិយាបថរបស់អតិថិជន ទំនោរនិងទិន្នាការទីផ្សារ និងសម្រាប់ធ្វើការត្រួតពិនិត្យ ការអភិវឌ្ឍ និងការធ្វើឱ្យប្រសើរឡើងនៃគុណភាពរបស់ផលិតផលឬសេវាកម្មរបស់យើងខ្ញុំ
ការទប់ស្កាត់ ការរកឃើញ និងការស៊ើបអង្កេតបទល្មើសឧក្រិដ្ឋ ដែលរួមមានការក្លែងបន្លំនិងការសម្អាតប្រាក់ឬហិរញ្ញប្បទានភេរវកម្ម ព្រមទាំងការវិភាគនិងការគ្រប់គ្រងហានិភ័យពាណិជ្ជកម្ម
ការផ្ដល់ជូននូវសេចក្ដីជូនដំណឹងឬការឆ្លើយតបផ្សេងតាមប្រព័ន្ធផ្សព្វផ្សាយ
ការផ្ដល់ជូននិងប្រូម៉ូហ្សិនក្នុងទីផ្សារដែលពាក់ព័ន្ធនឹងផលិតផលនិងសេវាកម្ម ដែលរួមមានការរៀបចំកម្មវិធីប្រូម៉ូហ្សិនផ្សេងៗ
ការពាក់ព័ន្ធទៅនឹងការទាមទារ សកម្មភាព ឬដំណើរការនីតិវិធីណាមួយ (រួមមានប៉ុន្តែមិនកំណត់ដូចជា ការតាក់តែងនិងការពិនិត្យឯកសារ ឯកសារប្រតិបត្តិការ ការទទួលបានការប្រឹក្សាផ្នែកច្បាប់ និងការសម្របសម្រួលការដោះស្រាយវិវាទ) និង/ឬការការពារនិងការអនុវត្តសិទ្ធិនិងកាតព្វកិច្ចដែលស្របតាមកិច្ចសន្យានិងស្របច្បាប់របស់យើងខ្ញុំ
ការគ្រប់គ្រងនិងការរៀបចំរបាយការណ៍សម្រាប់ផ្ទៃក្នុងនិងសម្រាប់ផ្នែកខាងក្រៅ សម្រាប់គោលបំណងណាមួយ
ដើម្បីជូនដំណឹងដល់លោកអ្នកអំពីការផ្លាស់ប្ដូរណាមួយនៃគេហទំព័រ និងជាកម្មវត្ថុនៃច្បាប់ក្នុងស្រុកជាធរមាន ព័ត៌មានដទៃទៀតដែលយើងខ្ញុំគិតថានឹងជាចំណាប់អារម្មណ៍និង/ឬមានសារៈប្រយោជន៍សម្រាប់លោកអ្នក រួមទាំងផលិតផលឬសេវាកម្មរបស់យើងខ្ញុំផង
ដើម្បីទាក់ទងទៅកាន់លោកអ្នកនិងផ្ញើជូនលោកអ្នកនូវសេចក្ដីថ្លែងការណ៍/សេចក្ដីជូនដំណឹង ដែលពាក់ព័ន្ធនឹងគណនីនិងការកាន់កាប់របស់លោកអ្នក
ដើម្បីធ្វើទំនាក់ទំនងជាមួយលោកអ្នក ក្នុងការជូនដំណឹងអំពីការផ្លាស់ប្ដូរនិងធ្វើបច្ចុប្បន្នភាពនៃគោលការណ៍ លក្ខខណ្ឌ និងព័ត៌មានរដ្ឋបាលដទៃទៀតរបស់យើងខ្ញុំ
ដើម្បីអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធទាំងអស់ និងកាតព្វកិច្ចក្នុងការរាយការណ៍
ដើម្បីធ្វើការបញ្ជាក់អត្តសញ្ញាណរបស់លោកអ្នក សម្រាប់គោលបំណងរបស់សេវាកម្មដែលត្រូវផ្ដល់ជូនលោកអ្នក
ដើម្បីឆ្លើយតបទៅនឹងចម្ងល់ សំណើ និងការដោះស្រាយពាក្យបណ្ដឹងរបស់លោកអ្នក
ដើម្បីរក្សាទុកនូវកំណត់ត្រានិងឯកសារប្រកបដោយភាពល្អប្រសើរ ដែលពាក់ព័ន្ធនឹងសេវាកម្ម ឬសេវាកម្មបរធនបាល (ដែលអាចអនុវត្តបាន) ដែលបានផ្ដល់ជូនលោកអ្នក
ដើម្បីគ្រប់គ្រងទំនាក់ទំនងរបស់យើងខ្ញុំជាមួយលោកអ្នក
ដើម្បីអនុវត្តកាតព្វកិច្ចត្រួតពិនិត្យនិង/ឬវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន ទៅលើភាគីទីបីពាក់ព័ន្ធ
ដើម្បីអនុវត្តការត្រួតពិនិត្យការគ្រប់គ្រងផ្ទៃក្នុង ការត្រួតពិនិត្យសវនកម្ម ការឃ្លាំមើលនិងការស៊ើបអង្កេត ការបំពេញឬអនុលោមតាមគោលការណ៍ឬនីតិវិធីផ្ទៃក្នុង ឬការតម្រូវឬការណែនាំផ្សេងទៀតរបស់អាជ្ញាធរពាក់ព័ន្ធ ដែលបេនចារ៉ាន អាចនឹងត្រូវបានតម្រូវឱ្យអនុវត្តនៅពេលណាមួយ
ដើម្បីបំពេញកាតព្វកិច្ចផ្លូវច្បាប់របស់យើងខ្ញុំ ការពារសិទ្ធិនិងសារៈប្រយោជន៍ផ្លូវច្បាប់របស់យើងខ្ញុំ និងអនុលោមតាមវិធាន ច្បាប់និងបទដ្ឋានគតិយុត្ត ក្រមប្រតិបត្តិឬគោលការណ៍ណែនាំជាធរមាន ឬសហការក្នុងការអនុវត្តច្បាប់និងការស៊ើបអង្កេតដែលធ្វើឡើងដោយអាជ្ញាធរដែលពាក់ព័ន្ធ
ឬគោលបំណងដទៃផ្សេងទៀតដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងចំណុចណាមួយខាងលើ។
ជាការណ៍ពិតណាស់ លោកអ្នកនឹងមិនតម្រូវឱ្យផ្ដល់ទិន្នន័យផ្ទាល់ខ្លួនណាមួយ ទៅតាមសំណើសុំរបស់យើងខ្ញុំនោះឡើយ។ ប៉ុន្តែ ការណ៍ដែលមិនអាចអនុវត្តដូច្នេះបាន នឹងជាលទ្ធផលដែលយើងខ្ញុំមិនអាចផ្ដល់សេវាកម្មរបស់យើងខ្ញុំជូនលោកអ្នកបាន។
គោលបំណងដែលបានរៀបរាប់ខាងលើអាចមានសុពលភាពក្នុងការអនុវត្ត ទោះបីជាក្នុងស្ថានភាពដែលទំនាក់ទំនងរបស់លោកអ្នកនិងយើងខ្ញុំ (ឧទាហរណ៍ អនុលោមតាមកិច្ចសន្យា) ត្រូវបានបញ្ចប់ឬផ្លាស់ប្ដូរតាមវិធីណាមួយ ក្នុងពេលវេលាសមស្របណាមួយ (រួមមាន ពេលវេលាដែលអាចឱ្យយើងខ្ញុំអនុវត្តសិទ្ធិរបស់យើងខ្ញុំក្រោមកិច្ចសន្យាដែលបានចុះជាមួយលោកអ្នក)។
បន្ថែមពីនេះទៅទៀត បេនចារ៉ានប្រមូល ប្រើប្រាស់ និងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក សម្រាប់គោលបំណងដូចខាងក្រោម ដែលអាស្រ័យទៅលើចរិតលក្ខណៈនៃទំនាក់ទំនងរបស់យើងខ្ញុំ៖
ការផ្ទៀងផ្ទាត់និងដំណើរការព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់លោកអ្នក ជាមួយនឹងការបង់ប្រាក់ដែលពាក់ព័ន្ធនឹងការបញ្ជាទិញឬការផ្ដល់ជូននៃផលិតផលឬសេវាកម្មរបស់យើងខ្ញុំ
ផ្ដល់ជូនលោកអ្នកនូវផលិតផលនិង/ឬសេវាកម្មដែលលោកអ្នកបានបញ្ជាទិញឬបានធ្វើសំណើទទួល និងជំរុញដល់លោកអ្នកនូវមាតិកាដែលអាចពាក់ព័ន្ធនឹងលោកអ្នក (រួមបញ្ចូលនូវភាពផ្ទាល់ខ្លួននិងបទពិសោធផ្ទាល់ខ្លួន ដោយផ្អែកលើអន្តរកម្មរបស់លោកអ្នកជាមួយនឹងវេទិការបស់យើងខ្ញុំ ព័ត៌មាននៃប្រវត្តិរូបនិងព័ត៌មានយោងរបស់លោកអ្នក និងមាតិកាដទៃផ្សេងទៀតដែលលោកអ្នកបានផ្ញើមកនៅពេលណាមួយ
ការទាក់ទងជាមួយលោកអ្នក និងបញ្ជាក់ដល់លោកអ្នកអំពីការផ្លាស់ប្ដូរនិងការអភិវឌ្ឍណាមួយនៃគោលការណ៍ លក្ខខណ្ឌរបស់ក្រុមហ៊ុន និងព័ត៌មានរដ្ឋបាលផ្សេងៗទៀត រួមមានសម្រាប់គោលបំណងនៃការបម្រើនសេវាកម្មជូនលោកអ្នក ដែលពាក់ព័ន្ធនឹងផលិតផលនិងសេវាកម្មដែលផ្ដល់ជូនលោកអ្នក
ការដោះស្រាយបណ្ដឹងតវ៉ា សំណើ និងការសាកសួរផ្សេងៗ
ការអនុវត្តការសិក្សាទីផ្សារសម្រាប់ជាស្ថិតិ ប្រវត្តិ និងការវិភាគស្ថិតិ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនៃសេវាកម្មដែលបានផ្ដល់ជូនលោកអ្នក
ធ្វើការកំណត់អត្តសញ្ញាណនៃផលិតផលឬសេវាកម្មដទៃផ្សេងទៀតដែលផ្ដល់ជូនដោយបេនចារ៉ាន ដែលនឹងអាចសមស្របសម្រាប់លោកអ្នកឬបុគ្គលផ្សេងទៀត ឬធ្វើឱ្យមានភាពសមស្របផ្ទាល់ខ្លួន ឬកំណត់ទៅតាមតម្រូវការនៃផលិតផលឬសេវាកម្មទាំងនោះ សម្រាប់លោកអ្នកឬបុគ្គលដទៃផ្សេងទៀត
រក្សាទុកនិងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក តាមរយៈអ្នកផ្គត់ផ្គង់សេវាកម្ម Cloud computing ដែលជាអ្នកគ្រប់គ្រងនិងប្រតិបត្តិការរក្សាទុកទិន្នន័យដូចជាសេវាកម្មមួយ
ប្រសិនបើលោកអ្នកដាក់ពាក្យស្នើសុំធ្វើការមកកាន់យើងខ្ញុំក្នុងទម្រង់ជាបេក្ខជន/ការចូលរួមរបស់លោកអ្នកជានិយោជិតឯករាជ្យ៖
អនុវត្តការសម្ភាស
ដំណើរការចាត់ចែងពាក្យស្នើសុំរបស់លោកអ្នក ដែលរួមមានការត្រួតពិនិត្យមុនពេលជ្រើសរើស ពាក់ព័ន្ធនឹងគុណវុឌ្ឍិរបស់លោកអ្នក និងរៀបចំការសម្ភាស
ផ្ដល់ជូនឬទទួលយកនូវព័ត៌មានយោងរបស់បុគ្គលិក ដើម្បីធ្វើការពិនិត្យលើសារបាន
ធ្វើការវាយតម្លៃលើភាពសមស្របរបស់លោកអ្នក សម្រាប់មុខតំណែងដែលបានដាក់ពាក្យស្នើសុំ
ដំណើរការការណែនាំបុគ្គលិក
គោលបំណងផ្សេងទៀតដែលពាក់ព័ន្ធនឹងចំណុចដែលបានរៀបរាប់ខាងលើ
ប្រសិនបើលោកអ្នកជាអភិបាល និយោជិត និយោជិតឯករាជ្យ បុគ្គលិកបណ្ដោះអាសន្ន បុគ្គលិកហាត់ការឬសិក្ខាកាមរបស់យើងខ្ញុំ៖
ដំណើរការរដ្ឋបាល ធនធានមនុស្ស និងផ្នែកពាក់ព័ន្ធផ្សេងៗ ទៅលើការងារឬទំនាក់ទំនងរបស់លោកអ្នកជាមួយនឹងយើងខ្ញុំ រួមមានការគ្រប់គ្រងនិងការបញ្ចប់កិច្ចព្រមព្រៀងឬការចាត់តាំង ការវាយតម្លៃភាពសមស្របរបស់លោកអ្នកជាមួយនឹងមុខតំណែងឬការចាត់តាំង ឬបន្តការងារ ឬចាត់តាំងសម្រាប់មុខតំណែងណាមួយនៅក្នុងបេនចារ៉ាន អត្ថប្រយោជន៍របស់បុគ្គលិក (រួមមានដំណើរកម្សាន្ត កម្លាំងពលកម្ម ការបន្តអាជីវកម្មនិងការគ្រប់គ្រងឬជួយគាំទ្រដល់ការដឹកជញ្ជូន) ដំណើរការការទាមទារចំណាយ រៀបចំការដាក់ពាក្យស្នើសុំធានារ៉ាប់រង ការគ្រប់គ្រងការសុំអនុញ្ញាតច្បាប់ ការបណ្ដុះបណ្ដាល ការសិក្សានិងកសាងសមត្ថកិច្ច ការដោះស្រាយវិវាទ និងការរៀបចំផែនការនិងព្រឹត្តិការណ៍ក្នុងសាជីវកម្ម
ការស៊ើបអង្កេតទៅលើសកម្មភាពឬកំហុសណាមួយ (ឬសកម្មភាពឬកំហុសសង្ស័យ) ឬការបំពានទៅលើកាតព្វកិច្ចអនុលោមភាពផ្ទៃក្នុងនិងក្រៅរបស់យើងខ្ញុំ
ផ្ដល់ជូនលោកអ្នកនូវរាល់ឧបករណ៍និងបរិក្ខារ ដើម្បីឱ្យលោកអ្នកមានលទ្ធភាព ឬសម្រួលដល់ការអនុវត្តការងាររបស់លោកអ្នក និងគ្រប់គ្រងលើការប្រើប្រាស់ឧបករណ៍ឬបរិក្ខារទាំងនោះរបស់លោកអ្នក
ធានាឱ្យបាននូវនិរន្តរភាពអាជីវកម្ម រួមទាំងការចងក្រងនិងបោះពុម្ពនូវរាល់គោលការណ៍ណែនាំផ្ទៃក្នុង និងបញ្ជីទំនាក់ទំនងបន្ទាន់
ធានាឱ្យបាននូវមុខងារនៃប្រតិបត្តិការរបស់បេនចារ៉ាន ប្រព្រឹត្តប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព (រួមបញ្ចូលទាំងការសាកល្បងឬការត្រួតពិនិត្យកម្មវិធីកុំព្យូទ័រទន់និងរឹងដែលដំឡើងនៅក្នុងបេនចារ៉ាន សកម្មភាពរបស់លោកអ្នកលើកម្មវិធីកុំព្យូទ័រទន់និងរឹងទាំងនោះ ការចូលប្រើប្រាស់អ៊ីនធើណេតរបស់លោកអ្នក អ៊ីមែលការងាររបស់លោកអ្នក និងឧបករណ៍ឌីជីថលនិងស្ដុកទុករបស់លោកអ្នក)
គ្រប់គ្រងអាជីវកម្មរបស់បេនចារ៉ាន រួមមានមុខងារគ្រប់គ្រងហានិភ័យ អនុលោមភាពតាមគោលការណ៍និងនីតិវិធីផ្ទៃក្នុងរបស់យើងខ្ញុំ និង/ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនដែលមានភាពពាក់ព័ន្ធនឹងគោលបំណងដែលបានចែងខាងលើ។
យើងខ្ញុំក៏អាចដំណើរការទិន្នន័យផ្ទាល់ខ្លួនពាក់ព័ន្ធនឹងភាគីទីបី ដែលលោកអ្នកបានផ្ដល់ជូនមកកាន់យើងខ្ញុំ៖
ដើម្បីពិនិត្យទៅលើទម្រង់សិក្សាព័ត៌មានអតិថិជនរបស់លោកអ្នក
ដើម្បីដំណើរការទម្រង់ប្រតិបត្តិការរបស់លោកអ្នក
ដើម្បីស្វែងរកនិងទប់ស្កាត់ការក្លែងបន្លំ
ដើម្បីអនុវត្តការយកចិត្តទុកដាក់ស្គាល់អតិថិជនលើលោកអ្នក ឬរាល់ព័ត៌មាន/ឯកសារ ដែលផ្ដល់ជូនដោយលោកអ្នក
ដើម្បីសម្របសម្រួលដល់សំណើសុំរបស់លោកអ្នក ឬសម្រាប់គោលបំណងផ្សេងៗទៀតដែលលោកអ្នកអនុញ្ញាត
ប្រសិនបើលោកអ្នកជាអភិបាល និយោជិត និយោជិតឯករាជ្យ បុគ្គលិកបណ្ដោះអាសន្ន បុគ្គលិកហាត់ការ ឬសិក្ខាកាម គឺដើម្បីវាយតម្លៃភាពសមស្របរបស់លោកអ្នក សម្រាប់ការងារឬការចាត់តាំង ឬការបន្តការងារឬការចាត់តាំងនៅក្នុងមុខតំណែងណាមួយនៅបេនចារ៉ាន។
លើសពីនេះទៅទៀត ដោយមានការអនុញ្ញាតដោយច្បាប់ជាធរមាន បេនចារ៉ានក៏អាចធ្វើការប្រមូល ប្រើប្រាស់ និងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក សម្រាប់គោលបំណងដូចខាងក្រោម (ដែលយើងខ្ញុំអាចរៀបរាប់បន្ថែមនៅក្នុងឯកសារនិងកិច្ចព្រមព្រៀងរបស់យើងខ្ញុំ ហៅថា “គោលបំណងបន្ថែម” សម្រាប់គ្រប់គ្រងឬដំណើរការនៃទិន្នន័យផ្ទាល់ខ្លួន)៖
1. ការផ្ដល់ជូនឬសេវាកម្មទីផ្សារ ផលិតផលនិងអត្ថប្រយោជន៍ចំពោះលោកអ្នក រួមមានទីផ្សាររួម និង/ឬ ប្រូម៉ូហ្សិនជាមួយភាគីទីបី
2. ធ្វើការផ្គូផ្គងទិន្នន័យផ្ទាល់ខ្លួនជាមួយនឹងទិន្នន័យដទៃទៀតដែលបានប្រមូលសម្រាប់គោលបំណងនិងពីប្រភពដទៃទៀត (រួមទាំងភាគីទីបី) ដែលពាក់ព័ន្ធនឹងការកំណត់ភាពផ្ទាល់ខ្លួន ការផ្ដល់ផលិតផល សេវាកម្ម ទីផ្សារឬប្រូម៉ូហ្សិន ទាំងដោយបេនចារ៉ានឬភាគីទីបីដទៃទៀត
3. ការគ្រប់គ្រងការប្រឡងប្រណាំងនិងការប្រកួតប្រជែង ព្រមទាំងធ្វើឱ្យបទពិសោធន៍នៃភាពផ្ទាល់ខ្លួនរបស់លោកអ្នកអាចបំពេញបាននៅពេលមានទំនាក់ទំនងជាមួយបេនចារ៉ាន
4. ប្រតិបត្តិការសិក្សាទីផ្សារ ស្វែងយល់និងវិភាគអំពីឥរិយាបថរបស់អតិថិជន ទីតាំង ចំណង់ចំណូលចិត្ត និងកត្តាប្រជាសាស្ត្រ សម្រាប់យើងខ្ញុំដើម្បីអាចផ្ដល់នូវផលិតផលនិងសេវាកម្ម ព្រមទាំងការផ្ដល់ជូននិងកម្មវិធីទីផ្សារពិសេស ដែលអាចនឹងពាក់ព័ន្ធនឹងចំណូលចិត្តនិងសារបានរបស់លោកអ្នក
5. ផ្ដល់យោបល់ កំណត់អត្តសញ្ញាណនិង/ឬទំនាក់ទំនងទៅកាន់លោកអ្នក ដើម្បីជម្រាបអំពីផលិតផល សេវាកម្ម ការផ្ដល់ជូនពិសេស និងរង្វាន់ ទាំងសម្រាប់អតិថិជនទូទៅ ឬទាំងដែលយើងខ្ញុំបានកំណត់អត្តសញ្ញាណឃើញថាពាក់ព័ន្ធនឹងអត្ថប្រយោជន៍របស់លោកអ្នក ឬជា ឬអាចនឹងជាពាក់ព័ន្ធនឹងលោកអ្នកនៅក្នុងករណីណាមួយ រួមមានដូចជាតំណាងឱ្យភាគីទី ឬចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយភាគីទីបីឬអ្នកផ្គត់ផ្គង់សេវាកម្មរបស់ពួកគេ សម្រាប់ឱ្យពួកគេអាចប្រមូល ប្រើប្រាស់ បង្ហាញ ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងគោលបំណងដូចដែលបានរៀបរាប់
6. ការប្រមូល ការប្រើប្រាស់ ការបង្ហាញ និង/ឬការធ្វើដំណើរការនៃទិន្នន័យរបស់អតិថិជនដោយយើងខ្ញុំឬដៃគូពាណិជ្ជកម្មរបស់យើងខ្ញុំ គឺសម្រាប់គោលបំណងបង្កើតប្រាក់តាមទិន្នន័យ។
ប្រសិនបើលោកអ្នកបានផ្ដល់ឱ្យយើងខ្ញុំនូវលេខទូរសព្ទកម្ពុជារបស់លោកអ្នក និងបានផ្ដល់ការអនុញ្ញាតក្នុងការទទួលនូវព័ត៌មានអំពីទីផ្សារឬព័ត៌មានប្រូម៉ូហ្សិនតាមរយៈលេខទូរសព្ទកម្ពុជានោះនៅពេលណាមួយ យើងខ្ញុំអាចនឹងទាក់ទងទៅកាន់លោកអ្នកតាមរយៈលេខទូរសព្ទកម្ពុជានោះ (រួមមាន ការហៅជាសំឡេង សារ ទូរសារ ឬមធ្យោបាយផ្សេងទៀត) ព្រមទាំងផ្ដល់នូវព័ត៌មាននានាដែលពាក់ព័ន្ធនឹងផលិតផលនិងសេវាកម្មរបស់យើងខ្ញុំ (រួមទាំងការបញ្ចុះតម្លៃនិងការផ្ដល់ជូនពិសេស)។
ក្នុងករណីពាក់ព័ន្ធនឹងផលិតផលឬសេវាកម្មជាក់លាក់ណាមួយ ឬនៅក្នុងទំនាក់ទំនងរបស់លោកអ្នកជាមួយនឹងយើងខ្ញុំ យើងខ្ញុំក៏អាចនឹងជូនដំណឹងជាចម្បងទៅកាន់លោកអ្នកអំពីគោលបំណងផ្សេងទៀតដែលយើងខ្ញុំប្រមូល ប្រើប្រាស់ និង/ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។ បើដូច្នេះមែន យើងខ្ញុំនឹងប្រមូល ប្រើប្រាស់ និង/ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក សម្រាប់គោលបំណងទាំងនេះផងដែរ។
មូលដ្ឋានផ្សេងទៀតក្នុងការកាន់កាប់ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក
បន្ថែមទៅលើនិងមិនកំណត់ការអនុញ្ញាតរបស់លោកអ្នកដែលបានផ្ដល់ឱ្យយើងខ្ញុំក្នុងការប្រមូល ប្រើប្រាស់ និង/ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួន ក្នុងគោលបំណងនានាដែលបានចែងក្នុងការជូនដំណឹងនេះ ដោយមានការអនុញ្ញាតពីច្បាប់ជាធរមាន បេនចារ៉ានអាចប្រមូល ប្រើប្រាស់ និង/ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដែលជាព័ត៌មានលម្អិតបន្ថែមដូចខាងក្រោម ដើម្បីបំពេញទៅតាមការតម្រូវរបស់ច្បាប់ជាធរមាន៖
សម្រាប់អត្ថប្រយោជន៍ស្របច្បាប់របស់យើងខ្ញុំឬបុគ្គលផ្សេងទៀត (ប៉ុន្តែមិនមែនសម្រាប់ការផ្ញើសារទីផ្សារដោយផ្ទាល់ជូនលោកអ្នកនោះទេ លុះត្រាតែលោកអ្នកយល់ព្រម) រួមមានតែមិនកំណត់នូវគោលបំណងដូចខាងក្រោម៖
គោលបំណងក្នុងការវាយតម្លៃ
ការស៊ើបអង្កេតឬនីតិវិធីផ្សេងៗណាមួយ
សម្រាប់យើងខ្ញុំក្នុងការទទួលបានសេវាផ្នែកច្បាប់
ការរកឃើញនិងទប់ស្កាត់ការក្លែងបន្លំ
ចុះ គ្រប់គ្រង ឬបញ្ចប់ទំនាក់ទំនងការងារឬការចាត់តាំងណាមួយ
ការរកឃើញនិងទប់ស្កាត់ការប្រើប្រាស់សេវាកម្មមិនត្រឹមត្រូវដោយអ្នកប្រើប្រាស់
ការរកឃើញនូវការគំរាមកំហែងណាមួយចំពោះសុវត្ថិភាពនិងសន្តិសុខនៃប្រព័ន្ធណាមួយរបស់ក្រុមហ៊ុន (រួមមានសន្តិសុខប្រព័ន្ធព័ត៌មានវិទ្យានិងបណ្ដាញព័ត៌មាន)
ពង្រឹងកិច្ចការគ្រប់គ្រងហានិភ័យនៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
យើងខ្ញុំអាចប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកពីក្រុមហ៊ុនណាមួយ យើងខ្ញុំអាចប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក និងក្រុមហ៊ុនណាមួយអាចបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកមកឱ្យយើងខ្ញុំ ក្នុងការពង្រឹងផលិតផល សេវាកម្ម ដំណើរការឬអាជីវកម្ម ការស្វែងយល់អំពីចំណង់ចំណូលចិត្តនិងភាពផ្ទាល់ខ្លួនរបស់អតិថិជន និងការផ្ដល់យោបល់ (មិនថាលោកអ្នកជាអតិថិជនដែលមានស្រាប់ឬអតិថិជនគោលដៅនៃក្រុមហ៊ុនណាមួយនោះទេ)។
ការអនុញ្ញាត
បន្ថែមពីលើបញ្ហានានាដែលបានរៀបរាប់ខាងលើ ដើម្បីជាកម្មវត្ថុនិងស្របទៅតាមច្បាប់ជាធរមាន លោកអ្នកត្រូវបានកំណត់ថា បានអនុញ្ញាត ឱ្យប្រមូល ប្រើប្រាស់ បង្ហាញ និងចែករំលែកក្នុងចំណោមយើងខ្ញុំនូវទិន្នន័យផ្ទាល់ខ្លួន និងបង្ហាញនូវទិន្នន័យផ្ទាល់ខ្លួនទាំងនោះទៅកាន់អ្នកផ្គត់ផ្គង់សេវាកម្មនិងភាគីទីបីពាក់ព័ន្ធរបស់ក្រុមហ៊ុន ដែលទទួលបានការអនុញ្ញាត៖
ដោយឆ្លើយតបទៅនឹងសំណើសុំទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកពាក់ព័ន្ធទៅនឹងគោលបំណងដែលបានកំណត់អត្តសញ្ញាណរួច លោកអ្នកស្ម័គ្រចិត្តក្នុងការផ្ដល់ជូនទិន្នន័យផ្ទាល់ខ្លួនមកកាន់បេនចារ៉ាន សម្រាប់គោលបំណងទាំងនោះ ហើយការផ្ដល់ជូននេះមានលក្ខណៈសមហេតុផល
ការប្រមូល ប្រើប្រាស់ និង/ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកមានភាពចាំបាច់ដោយសមហេតុផល ក្នុងការធ្វើសេចក្ដីសន្និដ្ឋាននិង/ឬការអនុវត្តកិច្ចសន្យារវាងលោកអ្នកនិងយើងខ្ញុំ ឬស្ថាប័នផ្សេងទៀតតាមសំណើរបស់លោកអ្នក ដែលអាចនឹងរាប់បញ្ចូលបុគ្គលទទួលទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដែលមិនបានចង្អុលបង្ហាញនៅក្នុងការជូនដំណឹងនេះ។
ការប្រមូលទិន្នន័យនៃការតភ្ជាប់, Cookies
គ្រប់ពេលដែលលោកអ្នកចូលប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ បណ្ដាញបច្ចេកវិទ្យាមេរបស់យើងខ្ញុំនឹងធ្វើការកត់ត្រាទុកនូវអាសយដ្ឋាន IP និងព័ត៌មានបន្ថែមផ្សេងទៀតពីកម្មវិធីអ៊ីនធើណេតរបស់លោកអ្នក។ ទិន្នន័យដែលបានផ្ទេរទាំងនេះនឹងកត់ត្រាទុកនូវទំនាក់ទំនងរវាងលោកអ្នកនិងបេនចារ៉ាន ហើយអាចនឹងត្រូវបានប្រើប្រាស់សម្រាប់ចងក្រងស្ថិតិ និងការវាស់វែងផ្ទៃក្នុងក្នុងគោលបំណងពង្រឹងគុណភាពសេវាកម្ម។
Cookies ឬវិធីសាស្ត្រផ្សេងទៀតអាចនឹងត្រូវបានប្រើប្រាស់ក្នុងការតាមដានការប្រើប្រាស់របស់គេហទំព័រ។ យើងខ្ញុំប្រើប្រាស់ Cookies ក្នុងគោលបំណងពង្រឹងគុណភាពនៃសេវាកម្មរបស់យើងខ្ញុំ និងដើម្បីស្វែងយល់ឱ្យកាន់តែប្រសើរអំពីការ ចូលប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ។ នៅពេលដែលលោកអ្នកចូលប្រើប្រាស់គេហទំព័រលើកដំបូង លោកអ្នកនឹងត្រូវបានតម្រូវឱ្យទទួលស្គាល់និងឯកភាពលើបញ្ហាមួយចំនួនដែលលោកអ្នកជាវិនិយោគិនជាស្ថាប័នឬវិនិយោគិនរូបវន្តបុគ្គល។ គេហទំព័រនឹងដាក់ Cookie នៅលើកុំព្យូទ័រឬឧបករណ៍អេឡិកត្រូនិចរបស់លោកអ្នក ដូច្នេះនៅពេលលោកអ្នកចូលប្រើប្រាស់ម្ដងទៀត លោកអ្នកនឹងមិនត្រូវបានស្នើសុំឱ្យបញ្ជាក់ពីអត្តសញ្ញាណវិនិយោគិនទៀតនោះទេ។
ការចែករំលែកទិន្នន័យផ្ទាល់ខ្លួនជាមួយភាគីទីបី
យើងខ្ញុំនឹងមិនបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់ភាគីទីបីនោះឡើយ លើកលែងតែករណីដូចមានរៀបរាប់នៅក្នុងការជូនដំណឹងនេះ។
ការបង្ហាញទៅកាន់ភាគីទីបីអាចនឹងរួមបញ្ចូលនូវការចែករំលែកព័ត៌មានជាមួយក្រុមហ៊ុនដែលមិនពាក់ព័ន្ធ ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មជាជំនួយដែលតំណាងឱ្យយើងខ្ញុំ ដែលរួមមានដូចជាក្រុមហ៊ុនផ្ដល់សេវាកម្មវិជ្ជាជីវៈ ទីប្រឹក្សាផ្នែកច្បាប់ ឬទីប្រឹក្សាផ្នែកគណនេយ្យជាដើម។ ក្រុមហ៊ុនទាំងនេះត្រូវបានតម្រូវឱ្យមានវិធានការរក្សាសុវត្ថិភាពដ៏សមស្រប ដើម្បីរក្សាការសម្ងាត់នៃព័ត៌មានទាំងនេះនៃវិសាលភាពដែលទទួលបាន ហើយអាចប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកបានតែនៅក្នុងអំឡុងពេលនៃការផ្ដល់សេវាកម្មនិងគោលបំណងដែលយើងខ្ញុំកំណត់តែប៉ុណ្ណោះ។
យើងខ្ញុំក៏អាចបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដើម្បីបំពេញតាមការណែនាំរបស់លោកអ្នកឬអនុវត្តតាមការអនុញ្ញាតភ្លាមៗរបស់លោកអ្នក។
ជាចុងក្រោយ ស្ថិតក្រោមកាលៈទេសៈកំណត់ណាមួយ ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកអាចត្រូវបានបង្ហាញដល់ភាគីទីបីដោយមានការអនុញ្ញាតឬអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ឧទាហរណ៍នៅពេលឆ្លើយតបទៅនឹងដំណើរការតុលាការឬដំណើរការស្រដៀងគ្នា ដើម្បីការពារការក្លែងបន្លំ និងសហការនឹងការអនុវត្តច្បាប់ឬអាជ្ញាធរមានសមត្ថកិច្ច។
យើងខ្ញុំនឹងមិនធ្វើអាជីវកម្មលើព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកនោះទេ។
គេហទំព័ររបស់យើងខ្ញុំអាចនឹងមានផ្ទុកតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀតដែលដំណើរការដោយភាគីទីបី។ យើងខ្ញុំនឹងមិនទទួលខុសត្រូវលើការអនុវត្តឯកជនភាពនៃគេហទំព័រដែលដំណើរការដោយភាគីទីបី ដែលភ្ជាប់នៅលើគេហទំព័ររបស់យើងខ្ញុំនោះឡើយ។ យើងខ្ញុំលើកទឹកចិត្តដល់លោកអ្នកឱ្យស្វែងយល់អំពីគោលការណ៍ឯកជនភាពនៃគេហទំព័ររបស់ភាគីទីបីទាំងនោះ។ គេហទំព័រមួយចំនួនអាចប្រើប្រាស់ពាណិជ្ជសញ្ញារួមដែលដូចគ្នាទៅនឹងសញ្ញាសម្គាល់ឬពាណិជ្ជសញ្ញារបស់យើងខ្ញុំ ទោះបីជាយើងខ្ញុំមិនបានដំណើរការឬថែទាំគេហទំព័រទាំងនោះ។ នៅពេលណាដែលលោកអ្នកចាកចេញពីគេហទំព័ររបស់យើងខ្ញុំ លោកអ្នកគួរត្រួតពិនិត្យគោលការណ៍ឯកជនភាពនៃគេហទំព័ររបស់ភាគីទីបី ដើម្បីកំណត់ឱ្យបានថាតើពួកគេកាន់កាប់ព័ត៌មានដែលពួកគេប្រមូលបានពីលោកអ្នកយ៉ាងណាខ្លះ។
សន្ដិសុខ
យើងខ្ញុំនឹងមានវិធានការសមស្របដើម្បីធានាឱ្យបាននូវសន្តិសុខនៃព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ ជាពិសេស យើងខ្ញុំនឹងចាត់វិធានការដើម្បីប្រឆាំងនឹងការចូលប្រើប្រាស់ ការកែប្រែ ឬការបង្ហាញព័ត៌មានផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត។ វិធានការដែលយើងខ្ញុំអនុវត្តដើម្បីការពារសន្តិសុខនៃព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក រួមមានការអនុវត្តរបាំងព័ត៌មានសុវត្ថិភាពស្ដង់ដារ និងប្រព័ន្ធការពារពាក្យសម្ងាត់។
ទោះជាយ៉ាងណាក៏ដោយ លោកអ្នកគប្បីដឹងថា គ្មានវិធីសាស្ត្រក្នុងការផ្ទេរព័ត៌មានតាមរយៈប្រព័ន្ធអ៊ីនធើណេតឬការផ្ទុកអេឡិកត្រូនិចណាមួយមានសុវត្ថិភាពទាំងស្រុងនោះទេ។ ខណៈដែលសន្តិសុខនេះមិនត្រូវបានធានា យើងខ្ញុំព្យាយាមក្នុងការការពារសន្តិសុខព័ត៌មានរបស់លោកអ្នក ត្រួតពិនិត្យ និងពង្រឹងវិធានការការពារសន្តិសុខប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់យើងខ្ញុំ។
បេនចារ៉ានមិនអាចធានាបានទាំងស្រុងនោះទេក្នុងការការពារសន្តិសុខនៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ឬអំពីលោកអ្នក ឬគ្មានការជ្រៀតចូលរបស់ Code បង្កគ្រោះថ្នាក់ទៅក្នុងគេហទំព័ររបស់យើងខ្ញុំ (ឧទាហរណ៍ដូចជា Viruses, bugs, trojan horses, spyware និង adware)។ លោកអ្នកគប្បីដឹងអំពីហានិភ័យទាំងឡាយដែលពាក់ព័ន្ធនឹងគេហទំព័រនេះ។
យើងខ្ញុំមិនអាចធានាបាននូវសន្តិសុខនៃព័ត៌មានដែលលោកអ្នកបានផ្ដល់មកកាន់យើងខ្ញុំតាមរយៈប្រព័ន្ធអ៊ីនធើណេត ហើយយើងខ្ញុំជំរុញលោកអ្នកឱ្យមានបម្រុងប្រយ័ត្នគ្រប់ជំហានដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក នៅពេលប្រើប្រាស់វេទិការបស់យើងខ្ញុំ។ យើងខ្ញុំសូមផ្ដល់យោបល់ក្នុងការផ្លាស់ប្ដូរពាក្យសម្ងាត់ឱ្យបានញឹកញាប់ ដោយប្រើតួអក្សរនិងលេខបញ្ចូលគ្នា និងធានាថាលោកអ្នកប្រើប្រាស់ប្រព័ន្ធស្វែងរកដ៏មានសុវត្ថិភាព។
ភាពត្រឹមត្រូវនៃទិន្នន័យផ្ទាល់ខ្លួន
ជាទូទៅ យើងខ្ញុំពឹងផ្អែកលើទិន្នន័យផ្ទាល់ខ្លួនដែលផ្ដល់ជូនដោយលោកអ្នក (ឬអ្នកតំណាងទទួលបានការអនុញ្ញាតរបស់លោកអ្នក)។ ក្នុងគោលបំណងធានាបាននូវបច្ចុប្បន្នភាព ភាពពេញលេញ និងភាពត្រឹមត្រូវ សូមធ្វើបច្ចុប្បន្នភាពជាមួយយើងខ្ញុំ ប្រសិនបើមានការផ្លាស់ប្ដូរនូវទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកណាមួយ តាមរយៈការបញ្ជាក់មកកាន់យើងខ្ញុំតាមព័ត៌មានសម្រាប់ទំនាក់ទំនងដូចខាងក្រោម។
សិទ្ធិរបស់លោកអ្នក
លោកអ្នកអាចដាក់សំណើក្នុងការចូលប្រើប្រាស់នូវរាល់ព័ត៌មានផ្ទាល់ខ្លួនរបស់ដែលយើងខ្ញុំកាន់កាប់ឬព័ត៌មានអំពីវិធីដែលយើងខ្ញុំប្រើប្រាស់ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។ ប្រសិនបើព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំកាន់កាប់មានភាពមិនត្រឹមត្រូវ លោកអ្នកអាចដាក់សំណើសុំកែប្រែឬធ្វើបច្ចុប្បន្នភាព។ លើសពីនេះទៅទៀត ក្នុងករណីលោកអ្នកមានសំណួរ មតិយោបល់ពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកឬការជូនដំណឹងរបស់យើងខ្ញុំ រួមមាននិងមិនកំណត់ ដូចជាការពឹងផ្អែករបស់យើងខ្ញុំលើអត្ថប្រយោជន៍ស្របច្បាប់ និង/ឬការអនុញ្ញតឱ្យប្រមូល ប្រើប្រាស់ និង/ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដូចដែលបានរៀបរាប់ក្នុងការជូនដំណឹងនេះ លោកអ្នកអាចដាក់សំណើ សំណួរ ឬមតិយោបល់មកកាន់បុគ្គលិកទទួលបន្ទុកការការពារទិន្នន័យ តាមរយៈ៖
ធ្វើការហៅមកកាន់លេខទូរសព្ទ +855 85 688 855.
លោកអ្នកអាចសរសេរសារផ្ញើមកកាន់បុគ្គលិកទទួលបន្ទុកការការពារទិន្នន័យ ដូចខាងក្រោម៖
បុគ្គលិកទទួលបន្ទុកការការពារទិន្នន័យ
ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក
អគារ Morgan ជាន់ទី១២ ផ្លូវសុភមង្គល កោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
សូមមេត្តាកត់សម្គាល់ថា កម្រៃសេវាសមរម្យមួយនឹងត្រូវបានគិត សម្រាប់សំណើសុំចូលប្រើប្រាស់។ ក្នុងករណីនេះ យើងខ្ញុំនឹងជម្រាបជូនលោកអ្នកអំពីកម្រៃសេវានេះ មុនពេលដំណើរការសំណើរបស់លោកអ្នក ហើយប្រសិនបើទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានផ្ដល់ជូនមកយើងខ្ញុំតាមរយៈភាគីទីបី លោកអ្នកគួរទាក់ទងទៅភាគីនោះដោយផ្ទាល់ ដើម្បីធ្វើការសាកសួរ ផ្ដល់មតិយោបល់ និងចូលប្រើប្រាស់និងកែតម្រូវ មកកាន់បេនចារ៉ាន ជំនួសឱ្យលោកអ្នក។
សូមមេត្តាផ្ដល់នូវពេលវេលាសមស្របក្នុងការឆ្លើយតបនិងកែប្រែណាមួយ។ នៅពេលយើងខ្ញុំមិនអាចឆ្លើយតបទៅនឹងសំណើរបស់លោកអ្នកក្នុងអំឡុងពេលសាមសិប (៣០) ថ្ងៃ បន្ទាប់ពីទទួលបានសំណើរបស់លោកអ្នក យើងខ្ញុំនឹងជូនដំណឹងជាលាយលក្ខណ៍អក្សរក្នុងរយៈពេលសាមសិប (៣០) ថ្ងៃនៃពេលវេលាដែលយើងខ្ញុំអាចឆ្លើយតបទៅនឹងសំណើរបស់លោកអ្នកបាន។ ប្រសិនបើយើងខ្ញុំមិនអាចផ្ដល់ជូនទិន្នន័យផ្ទាល់ខ្លួនណាមួយឬធ្វើការកែប្រែណាមួយ ដែលស្នើសុំដោយលោកអ្នក ជាទូទៅ យើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នកអំពីមូលហេតុដែលមិនអាចផ្ដល់ជូនបាននោះ (លើកលែងតែយើងខ្ញុំមិនត្រូវបានតម្រូវ ក្រោមច្បាប់ PDPA)។
ការលុបចោលការអនុញ្ញាត
ការអនុញ្ញាតរបស់លោកអ្នកឱ្យប្រមូល ប្រើប្រាស់ និងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកនឹងមានសុពលភាពរបស់ដល់ពេលដែលមានការស្នើសុំលុបចោលជាលាយលក្ខណ៍អក្សរពីលោកអ្នក។ ប្រសិនបើលោកអ្នកមានបំណងលុបចោលការអនុញ្ញាតរបស់លោកអ្នកឱ្យប្រមូល ប្រើប្រាស់ និងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកណាមួយ លោកអ្នកត្រូវធ្វើសំណើមកកាន់យើងខ្ញុំ។ នៅពេលដែលទទួលបានសំណើជាលាយលក្ខណ៍អក្សររបស់លោកអ្នកក្នុងការលុបចោលការអនុញ្ញាត យើងខ្ញុំអាចនឹងស្នើសុំពេលវេលាសមស្រប (អាស្រ័យលើភាពស្មុគស្មាញនៃសំណើ និងផលប៉ះពាល់របស់វាមកកាន់ទំនាក់ទំនងរបស់យើងខ្ញុំនិងលោកអ្នក) សម្រាប់ដំណើរការសំណើរបស់លោកអ្នក សម្រាប់យើងខ្ញុំបញ្ជាក់ជូនលោកអ្នកអំពីផលប៉ះពាល់ដែលយើងខ្ញុំនឹងទទួលបានរួមមានផលប៉ះពាល់ផ្នែកច្បាប់ដែលអាចប៉ះពាល់សិទ្ធិនិងទំនួលខុសត្រូវរបស់លោកអ្នកចំពោះយើងខ្ញុំ។ ជាទូទៅ យើងខ្ញុំស្នើសុំរយៈពេលដប់ (១០) ថ្ងៃ ដើម្បីធ្វើដំណើរការសំណើរបស់លោកអ្នក គិតចាប់ពីថ្ងៃទទួលបានសំណើនោះ។
សូមកត់សម្គាល់ថា ប្រសិនបើលោកអ្នកស្នើសុំលុបចោលការអនុញ្ញាតក្នុងការប្រើប្រាស់ឬបង្ហាញមួយផ្នែកឬទាំងអស់នៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ផ្អែកទៅលើលក្ខណៈនៃសំណើសុំរបស់លោកអ្នក យើងខ្ញុំនឹងមិនស្ថិតក្នុងស្ថានភាពបន្តទំនាក់ទំនងអាជីវកម្មដែលលោកអ្នកមាននិងយើងខ្ញុំនោះឡើយ ដូចជាការផ្ដល់ផលិតផលឬសេវាកម្ម អភិបាលទំនាក់ទំនងកិច្ចសន្យាដែលកំពុងអនុវត្ត ឬអនុវត្តកិច្ចសន្យាដែលមានស្រាប់ឬកិច្ចសន្យានាពេលអនាគត។ នេះក៏អាចបណ្ដាលឱ្យមានការបញ្ចប់កិច្ចសន្យាដែលលោកអ្នកបានចុះជាមួយបេនចារ៉ាន និងការបំពានលើកាតព្វកិច្ចនិងទំនួលខុសត្រូវដែលមានចែងក្នុងកិច្ចសន្យារបស់លោកអ្នក។ សិទ្ធិនិងដំណោះស្រាយផ្លូវច្បាប់របស់បេនចារ៉ាន នៅក្នុងករណីនេះ ត្រូវបានរក្សាសិទ្ធិយ៉ាងច្បាស់លាស់។ ក្នុងករណីលោកអ្នកសម្រេចចិត្តបោះបង់ការស្នើសុំលុបចោលការអនុញ្ញាត សូមមេត្តាជូនដំណឹងមកកាន់យើងខ្ញុំតាមរយៈវិធីសាស្ត្រដែលបានរៀបរាប់ខាងលើ។
សូមកត់សម្គាល់ថា ការលុបចោលការអនុញ្ញាតមិនប៉ះពាល់ដល់សិទ្ធិរបស់យើងខ្ញុំក្នុងការបន្តប្រមូល ប្រើប្រាស់ និងបង្ហាញទិន្នន័យផ្ទាល់ខ្លួន ដែលការប្រមូល ប្រើប្រាស់ និងបង្ហាញដោយគ្មានការយល់ព្រមនោះ ត្រូវបានអនុញ្ញាតដោយច្បាប់ជាធរមាន។
ការរក្សាទុកទិន្នន័យផ្ទាល់ខ្លួន
យើងខ្ញុំអាចនឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងថេរវេលាណាមួយទៅតាមការចាំបាច់ដើម្បីបំពេញទៅតាមគោលបំណងដែលទិន្នន័យផ្ទាល់ខ្លួននោះត្រូវបានប្រមូល ឬតម្រូវឬអនុញ្ញាតដោយច្បាប់ជាធរមាន។
យើងខ្ញុំនឹងបញ្ចប់ការរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ឬដកចេញនូវមធ្យោបាយដែលទិន្នន័យនោះអាចមានទំនាក់ទំនងជាមួយនឹងលោកអ្នក រហូតដល់ពេលណាដែលសន្មតថា ការរក្សាទុកនោះមិនមានសមត្ថភាពក្នុងការបំពេញគោលបំណងដែលទិន្នន័យផ្ទាល់ខ្លួននោះត្រូវបានប្រមូល ឬលែងមានភាពចាំបាច់ក្នុងគោលបំណងផ្លូវច្បាប់ឬអាជីវកម្ម។
ការផ្ទេរទិន្នន័យផ្ទាល់ខ្លួនចេញក្រៅពីប្រទេសកម្ពុជា
ដោយជាកម្មវត្ថុនៃច្បាប់ជាធរមាន ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកអាចនឹងត្រូវផ្ដល់ក្នុងគោលបំណងដូចរៀបរាប់ខាងលើ (ដែលអាចអនុវត្តបាន) ទៅឱ្យអង្គភាពឬភាគីណាមួយទាំងនៅក្រៅស្រុកឬនៅក្នុងប្រទេសកម្ពុជា ដូចខាងក្រោម៖
សាជីវកម្មពាក់ព័ន្ធរបស់បេនចារ៉ាន
ភ្នាក់ងារ អ្នកម៉ៅការ ឬភាគីទីបីជាអ្នកផ្ដល់សេវាកម្ម (រួមទាំងអ្នកផ្គត់ផ្គង់កម្មវិធីទន់) ដែលផ្ដល់សេវាកម្មមកឱ្យបេនចារ៉ាន
អ្នកផ្គត់ផ្គង់ឬភាគីទីបីជាអ្នកផ្ដល់សេវាកម្មដទៃទៀត ដែលពាក់ព័ន្ធនឹងសេវាកម្មនិងការផ្សព្វផ្សាយទីផ្សារផ្ដល់ជូនបេនចារ៉ាន
អ្នកផ្គត់ផ្គង់សេវាកម្មស្រាវជ្រាវនិងវិភាគ ឬភាគីទីបីជាអ្នកផ្ដល់សេវាកម្មដទៃទៀតដែលផ្ដល់ជំនួយដល់យើងខ្ញុំ ក្នុងការផ្ដល់នូវផលិតផល សេវាកម្ម គេហទំព័រ និងវេទិកានានា ក៏ដូចជាការពង្រឹងនិងបង្កើនប្រសិទ្ធភាព
ដៃគូពាណិជ្ជកម្មនានា វិនិយោគិន អ្នកទទួលឬអ្នកប្រគល់ (ជាក់ស្ដែងឬអនាគត) ក្នុងការសម្របសម្រួលប្រតិបត្តិការទ្រព្យសកម្មអាជីវកម្ម (ដែលអាចទៅដល់ការរំលាយបញ្ចូលគ្នា ការទិញ ឬបំណុល ឬការលក់) ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនណាមួយ
ធនាគារ ក្រុមហ៊ុនផ្ដល់បណ្ណឥណទាននិងអ្នកផ្ដល់សេវាកម្មដែលពាក់ព័ន្ធរបស់ពួកគេ
អ្នកណែនាំដែលជាភាគីទីបី
ពាណិជ្ជសញ្ញារួមនិងដៃគូពាណិជ្ជកម្មដទៃទៀតរបស់យើងខ្ញុំ
ទីប្រឹក្សាវិជ្ជាជីវៈរបស់យើងខ្ញុំដូចជា ក្រុមប្រឹក្សាភិបាល សវនករ និងមេធាវី
និយ័តករ ក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សា ឬអាជ្ញាធរ និង/ឬភ្នាក់ងារអនុវត្តច្បាប់ ដើម្បីអនុលោមតាមសេចក្ដីណែនាំនានា ច្បាប់ វិធាន គោលការណ៍ បទដ្ឋានគតិយុត្ត ឬគម្រោងណាមួយដែលចេញដោយឬអភិបាលដោយអង្គភាពស្ថាប័នណាមួយ
ដៃគូអាជីវកម្មខាងក្រៅនិងសប្បុរសធម៌ដែលពាក់ព័ន្ធនឹងការរៀបចំកម្មវិធីផ្សព្វផ្សាយសាជីវកម្ម
ភ្នាក់ងារ អ្នកម៉ៅការ ឬភាគីទីបីជាអ្នកផ្ដល់សេវាកម្មណាមួយ ដែលផ្ដល់សេវាកម្មពាក់ព័ន្ធនឹងធានារ៉ាប់រងមកឱ្យបេនចារ៉ាន
សណ្ឋាគារ ភ្នាក់ងារទេសចរណ៍ និងស្ថានទូតបរទេសណាមួយ ដែលរៀបចំដំណើរកម្សាន្តនៅក្រៅប្រទេសជូនបុគ្គលិករបស់បេនចារ៉ាន
ភាគីណាមួយផ្សេងទៀតដែលលោកអ្នកផ្ដល់ការអនុញ្ញាតឱ្យយើងខ្ញុំបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។
ឥទ្ធិពលនិងការកែប្រែនៃការជូនដំណឹង
ការជូនដំណឹងនេះត្រូវបានអនុវត្តដោយភ្ជាប់ជាមួយការជូនដំណឹងដទៃផ្សេងទៀត ប្រការណាមួយនៃកិច្ចសន្យា និងប្រការណាមួយនៃការអនុញ្ញាត ដែលពាក់ព័ន្ធនឹងការប្រមូល ការប្រើប្រាស់ និងការបង្ហាញនៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដោយយើងខ្ញុំ។ លើសពីនេះ សេចក្ដីបន្ថែមណាមួយទៅលើការជូនដំណឹងនេះ ប៉ុន្តែមិនមែនជាសេចក្ដីជំនួសការអនុញ្ញាតណាមួយលោកអ្នកធ្លាប់បានផ្ដល់ជូនដែលពាក់ព័ន្ធទៅនឹងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ឬពាក់ព័ន្ធទៅនឹងការជូនដំណឹងនេះ ត្រូវបានសន្មតថាជាការបូកសរុបបន្ថែមទៅលើសិទ្ធិដែលយើងខ្ញុំអាចមានក្រោមច្បាប់ជាធរមាន ដើម្បីកាន់កាប់ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។
យើងខ្ញុំអាចធ្វើការកែប្រែការជូនដំណឹងនេះនៅក្នុងអំឡុងពេលណាមួយ ដោយមិនមានការជូនដំណឹងជាមុន ហើយផ្ញើជូនលោកអ្នកនូវបច្ចុប្បន្នភាពរបស់ការជូនដំណឹងនេះ ក្នុងទម្រង់ណាមួយដែលយើងខ្ញុំទទួលបានការអនុញ្ញាតត្រឹមត្រូវ។ ខណៈដែលលោកអ្នកអាចកំណត់បានថាតើការកែប្រែទាំងនោះត្រូវបានធ្វើឡើងដោយយោងទៅនឹងពេលវេលានៃបច្ចុបន្នភាពចុងក្រោយនៃការជូនដំណឹងនេះ យើងខ្ញុំក៏អាចនឹងបញ្ជាក់ជូនលោកអ្នកអំពីវិធីដែលយើងខ្ញុំដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក តាមរយៈការបោះពុម្ព (ឬវិសោធនកម្ម) ការជូនដំណឹងនេះ និងដោយមានការអនុញ្ញាតពីច្បាប់ជាធរមាន ធ្វើការផ្សព្វផ្សាយសេចក្ដីជូនដំណឹង ឬជូនដំណឹងដល់លោកអ្នកតាមរយៈទម្រង់ផ្សេងៗនៃការទាក់ទង (ឧទាហរណ៍ ផ្ញើជូនលោកអ្នកតាមរយៈអ៊ីមែល) អាស្រ័យទៅនឹងវិធីសាស្ត្រទំនាក់ទំនងទាំងនោះដែលយើងខ្ញុំមានតាមរយៈការកត់ត្រាទុកនៅក្នុងអំឡុងពេលណាមួយ។ លោកអ្នកក៏អាចទាក់ទងមកកាន់យើងខ្ញុំតាមរយៈវិធីសាស្ត្រដែលបានបង្ហាញនៅក្នុងការជូនដំណឹងនេះ ដើម្បីសិក្សាស្វែងយល់អំពីការកាន់កាប់ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។ ការបន្តការប្រើប្រាស់សេវាកម្មយើងខ្ញុំរបស់លោកអ្នក បង្កើតឱ្យមានការយល់ដឹងនិងការទទួលស្គាល់នូវការកែប្រែទាំងនោះ។
ក្នុងអំឡុងពេលណាមួយនោះ បេនចារ៉ានអាចធ្វើបច្ចុប្បន្នភាពការជូនដំណឹងនេះ ដែលជាការធានាឱ្យបាននូវសង្គតិភាពរបស់ការជូនដំណឹងនេះទៅនឹងការអភិវឌ្ឍនាពេលអនាគត ទិន្នាការឧស្សាហកម្ម និង/ឬការកែប្រែណាមួយនៃតម្រូវការផ្លូវច្បាប់ឬបទប្បញ្ញត្តិ។ តាមរយៈវិសាលភាពអតិបរមាដែលមានការអនុញ្ញាតដោយច្បាប់ជាធរមាន លោកអ្នកយល់ព្រមក្នុងការចងកាតព្វកិច្ចដោយលក្ខខណ្ឌដែលមានស្រាប់នៅក្នុងការជូនដំណឹងនេះ ដែលអាចនឹងធ្វើបច្ចុប្បន្នភាពនៅអំឡុងពេលណាមួយនៅលើ គេហទំព័រ របស់យើងខ្ញុំ និង/ឬពេលដែលលោកអ្នកត្រូវបានជូនដំណឹង។ អាស្រ័យហេតុនេះ សូមពិនិត្យឱ្យបានទៀងទាត់នូវបទប្បញ្ញត្តិ ដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាពអំពីការកាន់កាប់ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។
ការយល់ព្រមចំពោះការជូនដំណឹងឯកជនភាពនេះ
តាមរយៈការប្រើប្រាស់គេហទំព័រ លោកអ្នកយល់ព្រមចំពោះការប្រមូលនិងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដែលបានរៀបរាប់នៅក្នុងការជូនដំណឹងនេះ។
ច្បាប់គ្រប់គ្រង
ការជូនដំណឹងនេះនិងការប្រើប្រាស់គេហទំព័រនេះរបស់លោកអ្នក ត្រូវបានគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។