
នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួមក្នុង «ពិព័រណ៍ការងារ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ២០២៦» ដែលបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ និងការផ្តល់ឱកាសក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនិស្សិតដែលទើបបញ្ចប់ការសិក្សា និងយុវជនមានសក្តានុពល។
ព្រឹត្តិការណ៍នេះជាឱកាសដ៏ល្អសម្រាប់ក្រុមការងាររបស់យើងខ្ញុំក្នុងការចែករំលែកព័ត៌មានអំពីឱកាសអាជីព ការទំនាក់ទំនងជាមួយបេក្ខជនដែលមានសក្តានុពល និងណែនាំអំពីបរិយាកាសការងារ និងឱកាសអាជីពនៅក្រុមហ៊ុន Banjaran AMC។
សូមគោរពថ្លែងអំណរគុណដល់អ្នកទាំងអស់ដែលបានអញ្ជើញមកទស្សនាស្តង់របស់យើងខ្ញុំ និងចូលរួមជាមួយក្រុមការងារយើងខ្ញុំ។ យើងខ្ញុំពិតជាសូមអរគុណចំពោះការចាប់អារម្មណ៍ និងការគាំទ្ររបស់អ្នកទាំងអស់គ្នា។










Related News

បន្លឺសំឡេងកណ្ដឹងដើម្បីសមភាពយេនឌ័រ ឆ្នាំ២០២៦
ពិធីបន្លឺសំឡេងកណ្ដឹងជាផ្លូវការ វគ្គបង្ហាញសំខាន់ៗស្តីពីភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងទីផ្សារមូលបត្រ និងការប្រកាសដាក់ឱ្យប្រើប្រាស់ការស្ទង់មតិវិសាលភាពរបស់ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ស្តីពីហិរញ្ញវត្ថុឆ្លើយតបនឹងយេនឌ័រ និងប័ណ្ណបំណុលប្រកបដោយចីរភាព។
សន្និបាតប្រចំាឆ្នាំនិងរាត្រីប្រគល់វិញ្ញាបនបត្រឆ្នើមប្រចំាឆ្នាំ របស់សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា
កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោក Eric Loo នាយកប្រតិបត្តិ និងលោក ញ៉ែម សុប៉ូល ប្រធានផ្នែកគ្រប់គ្រងសាជីវកម្ម នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួមកម្មវិធី “សន្និបាតប្រចំាឆ្នាំនិងរាត្រីប្រគល់វិញ្ញាបនបត្រឆ្នើមប្រចំាឆ្នាំ របស់សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា” ដែលប្រព្រឹត្តនៅសណ្ឋាគារ NOVOTEL ។
កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន–កម្ពុជា ឆ្នាំ២០២៦ (វគ្គទី២)
នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន–កម្ពុជា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងជោគជ័យ ក្រោមប្រធានបទ ស្តីពី “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម” ។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន–កម្ពុជា ឆ្នាំ២០២៦
ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួម កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន–កម្ពុជា ឆ្នាំ២០២៦ ដែលមានការចូលរួមពី នាយកប្រតិបត្តិ លោក Eric Loo លោក ម៉ុក ជិនលី ប្រធានផ្នែកច្បាប់និងអនុលោមភាព ព្រមទាំងលោក តាំង ហយ បុគ្គលិកផ្នែកច្បាប់និងអនុលោមភាព។ ការចូលរួមរបស់ក្រុមការងារយើងខ្ញុំ បានបង្ហាញឱ្យឃើញពីការបន្តនៃការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន Banjaran AMC ក្នុងការគាំទ្រដល់ប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់កម្ពុជា ព្រមទាំងបានរួមចំណែកជាមួយបណ្ដាថ្នាក់ដឹកនាំក្នុងតំបន់ ដើម្បីស្វែងរកឱកាសក្នុងការរួមចំណែកនៃទិដ្ឋភាពវិនិយោគដែលកំពុងរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងតំបន់អាស៊ាន។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
CorporateConnections Cambodia Annual Expo 2025 ៖ សំណង់ សេវាកម្មអាជីវកម្ម ម្ហូបអាហារនិងភេសជ្ជៈ និងបដិសណ្ឋារកិច្ច
ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួមក្នុងកម្មវិធី “CorporateConnections Cambodia Annual Expo 2025 ៖ សំណង់ សេវាកម្មអាជីវកម្ម ម្ហូបអាហារនិងភេសជ្ជៈ និងបដិសណ្ឋារកិច្ច” ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានរៀបចំស្តង់ ដើម្បីទទួលស្វាគមន៍អ្នកចូលរួមទាំងអស់ ដែលបានមកទស្សនា និងចូលរួមក្នុងសកម្មភាពផ្សេងៗរបស់យើងខ្ញុំ។ ការចាប់អារម្មណ៍ និងការចូលរួមរបស់លោកអ្នក បានធ្វើឱ្យវត្តមានរបស់យើងខ្ញុំក្នុងកម្មវិធីនេះកាន់តែមានអត្ថន័យ។