កាលានុវត្តភាព សក្តានុពល និងប្រព័ន្ធសុវត្ថិភាពនៃការវិនិយោគលើមូលនិធិនៃគម្រោងវិនិយោគរួមនៅកម្ពុជា

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក Eric Loo នាយកប្រតិបត្តិ នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្ដីពី៖ "កាលានុវត្តភាព សក្តានុពល និងប្រព័ន្ធសុវត្ថិភាពនៃការវិនិយោគលើមូលនិធិនៃគម្រោងវិនិយោគរួមនៅកម្ពុជា" នៃវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវ:បន្តក្នុងវិស័យមូលបត្រ លើកទី៣១ ដែលរៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច។
កិច្ចពិភាក្សានេះ បានបង្ហាញអំពីឱកាស និងសក្តានុពលនៃគម្រោងវិនិយោគរួម (CIS) នៅកម្ពុជា ព្រមទាំងក្របខ័ណ្ឌការពារវិនិយោគិន និងប្រព័ន្ធសុវត្ថិភាព ដែលជាចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យមូលបត្រកម្ពុជា។
សម្រាប់ឯកសារយោងបន្ថែម សូមមើល
SERC Page













