កម្មវិធីបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣១

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក វាសនា មុនីរាជ បុគ្គលិកផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានធ្វើបទបង្ហាញស្តីពី៖ “ការគ្រប់គ្រងទ្រព្យសកម្ម និងមូលនិធិ” ក្នុងកម្មវិធីបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣១ ដែលរៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច។
បទបង្ហាញនេះ បានបង្ហាញនូវទស្សនៈសំខាន់ៗអំពីការគ្រប់គ្រងទ្រព្យសកម្ម និងប្រតិបត្តិការមូលនិធិ ដោយផ្តោតលើក្របខ័ណ្ឌវិនិយោគ និងចំណុចសំខាន់ៗសម្រាប់វិនិយោគិនក្នុងការវាយតម្លៃឱកាសវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា។








