ការយល់ដឹង

វិចារណកថា

Explore the latest news, expert articles, and market outlooks to stay ahead of industry trends.

បន្ទប់ព័ត៌មាន

វគ្គបណ្តុះបណ្តាលស្តីពី “ការវិនិយោគឆ្លាតវៃ” នៅវិទ្យាស្ថានជាតិសង្គមកិច្ច
News10 មីនា 2026

វគ្គបណ្តុះបណ្តាលស្តីពី “ការវិនិយោគឆ្លាតវៃ” នៅវិទ្យាស្ថានជាតិសង្គមកិច្ច

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ តំណាងក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការវិនិយោគឆ្លាតវៃ” ដែលរៀបចំឡើងដោយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក្រោមកិច្ចសហការជាមួយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដែលប្រព្រឹត្តនៅវិទ្យាស្ថានជាតិសង្គមកិច្ច។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់ និងទីផ្សារ បានធ្វើបទបង្ហាញស្ដីពី "ការវិនិយោគក្នុងគម្រោងវិនិយោគរួម (CIS)"។ ការចែករំលែកនេះបានផ្តល់ការយល់ដឹងបន្ថែមអំពីឱកាសវិនិយោគ និងការធ្វើផែនការហិរញ្ញវត្ថុសម្រាប់មនុស្សជំនាន់ក្រោយ។

អាន 1 នាទីអានបន្ថែម
កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន–កម្ពុជា ឆ្នាំ២០២៦ (វគ្គទី២)
Event7 មីនា 2026

កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន–កម្ពុជា ឆ្នាំ២០២៦ (វគ្គទី២)

នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន–កម្ពុជា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងជោគជ័យ ក្រោមប្រធានបទ ស្តីពី “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម” ។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ កិច្ចប្រជុំកំពូលនេះ ត្រូវបានសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន–កម្ពុជា និង សភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមធុរកិច្ចនានានៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកជំនាញផ្នែកគោលនយោបាយ អ្នកដឹកនាំវិស័យធុរកិច្ច និងអ្នកជំនាញទស្សនវិជ្ជាពីបណ្ដាប្រទេសអាស៊ាន ដែលមកពីបណ្ដាវិស័យនិងឧស្សាហកម្មជាច្រើន។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងបន្តលើកទឹកចិត្តវិនិយោគិនបរទេសឱ្យស្វែងយល់ និងសិក្សាឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នាឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ដោយមានវត្តមាន លោក Eric Loo នាយកប្រតិបត្តិ រួមជាមួយ លោក ម៉ុក ជិនលី ប្រធានផ្នែកច្បាប់និងអនុលោមភាព និង លោក តាំង ហយ បុគ្គលិកផ្នែកច្បាប់និងអនុលោមភាព ។ ក្រុមការងាររបស់ក្រុមហ៊ុនបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អ្នកជំនាញផ្នែកគោលនយោបាយ និងថ្នាក់ដឹកនាំសំខាន់ៗក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ដើម្បីផ្លាស់ប្តូរយោបល់ និងការយល់ដឹងអំពី សមាហរណកម្មក្នុងតំបន់ កំណើនដែលជំរុញដោយនវានុវត្តន៍ និងទិដ្ឋភាពវិនិយោគដែលកំពុងវិវត្តរបស់អាស៊ាន។

អាន 1 នាទីអានបន្ថែម
កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន–កម្ពុជា ឆ្នាំ២០២៦
Event6 មីនា 2026

កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន–កម្ពុជា ឆ្នាំ២០២៦

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួម កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន–កម្ពុជា ឆ្នាំ២០២៦ ដែលមានការចូលរួមពី នាយកប្រតិបត្តិ លោក Eric Loo លោក ម៉ុក ជិនលី ប្រធានផ្នែកច្បាប់និងអនុលោមភាព ព្រមទាំងលោក តាំង ហយ បុគ្គលិកផ្នែកច្បាប់និងអនុលោមភាព។ ការចូលរួមរបស់ក្រុមការងារយើងខ្ញុំ បានបង្ហាញឱ្យឃើញពីការបន្តនៃការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន Banjaran AMC ក្នុងការគាំទ្រដល់ប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់កម្ពុជា ព្រមទាំងបានរួមចំណែកជាមួយបណ្ដាថ្នាក់ដឹកនាំក្នុងតំបន់ ដើម្បីស្វែងរកឱកាសក្នុងការរួមចំណែកនៃទិដ្ឋភាពវិនិយោគដែលកំពុងរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងតំបន់អាស៊ាន។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសដ៏វិសេសវិសាលនេះ ក្រុមការងាររបស់ក្រុមហ៊ុនបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អ្នកជំនាញផ្នែកគោលនយោបាយ និងថ្នាក់ដឹកនាំសំខាន់ៗក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ដើម្បីផ្លាស់ប្តូរយោបល់ និងការយល់ដឹងអំពី សមាហរណកម្មក្នុងតំបន់ កំណើនដែលជំរុញដោយនវានុវត្តន៍ និងទិដ្ឋភាពវិនិយោគដែលកំពុងវិវត្តរបស់អាស៊ាន។ កិច្ចប្រជុំកំពូលនេះគឺជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្ដូរយោបល់ និងកិច្ចសហប្រតិបត្តិការ ដោយបានពង្រឹងបន្ថែមនូវតួនាទីរបស់ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាគោលដៅកំពុងរីកចម្រើនសម្រាប់ការវិនិយោគ និងការច្នៃប្រឌិតក្នុងតំបន់។

អាន 1 នាទីអានបន្ថែម
តស់! ជជែកអំពីការវិនិយោគ! ក្រោមប្រធានបទ ស្តីពី៖ គម្រោងវិនិយោគរួម (CIS)
Insight16 មករា 2026

តស់! ជជែកអំពីការវិនិយោគ! ក្រោមប្រធានបទ ស្តីពី៖ គម្រោងវិនិយោគរួម (CIS)

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ ដែលបានចូលរួមវគ្គចែករំលែកចំណេះដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ នៅក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក។ វគ្គនេះបានផ្តោតសំខាន់ទៅលើការបង្កើនការយល់ដឹងអំពីគម្រោងវិនិយោគរួម (CIS) និងតួនាទីដ៏សំខាន់របស់វាក្នុងការវិនិយោគរយៈពេលវែង។ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមចំណែកក្នុងឱកាសចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងអំពីការវិនិយោគ ព្រមទាំងរួមចំណែកក្នុងការកសាងទំនុកចិត្តផ្នែកហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំនៅក្នុងទីផ្សារកម្ពុជា។ យើងខ្ញុំនឹងរៀបចំវគ្គបណ្ដុះបណ្ដាលនិងចែករំលែកចំណេះដឹងដូចនេះសម្រាប់លោកអ្នកជាបន្តបន្ទាប់ នៅពេលអនាគតទៀត!

អាន 1 នាទីអានបន្ថែម
CorporateConnections Cambodia Annual Expo 2025 ៖ សំណង់ សេវាកម្មអាជីវកម្ម ម្ហូបអាហារនិងភេសជ្ជៈ​ និងបដិសណ្ឋារកិច្ច
Event28 វិច្ឆិកា 2025

CorporateConnections Cambodia Annual Expo 2025 ៖ សំណង់ សេវាកម្មអាជីវកម្ម ម្ហូបអាហារនិងភេសជ្ជៈ​ និងបដិសណ្ឋារកិច្ច

ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន ( ខេមបូឌា ) ម . ក មានកិត្តិយសចូលរួមក្នុងកម្មវិធី “CorporateConnections Cambodia Annual Expo 2025 ៖ សំណង់ សេវាកម្មអាជីវកម្ម ម្ហូបអាហារនិងភេសជ្ជៈ​ និងបដិសណ្ឋារកិច្ច” ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានរៀបចំស្តង់ ដើម្បីទទួលស្វាគមន៍អ្នកចូលរួមទាំងអស់ ដែលបានមកទស្សនា និងចូលរួមក្នុងសកម្មភាពផ្សេងៗរបស់យើងខ្ញុំ។ ការចាប់អារម្មណ៍ និងការចូលរួមរបស់លោកអ្នក បានធ្វើឱ្យវត្តមានរបស់យើងខ្ញុំក្នុងកម្មវិធីនេះកាន់តែមានអត្ថន័យ។ សូមបន្តតាមដានសកម្មភាពរបស់យើងខ្ញុំ ដើម្បីទទួលបានព័ត៌មានផ្សេងៗ និងព្រឹត្តិការណ៍ជាបន្តបន្ទាប់នាពេលខាងមុខ !

អាន 1 នាទីអានបន្ថែម
តស់! ជជែកអំពីការវិនិយោគ និងចំណេះដឹងអំពីគម្រោងវិនិយោគរួម (CIS)!
Insight21 វិច្ឆិកា 2025

តស់! ជជែកអំពីការវិនិយោគ និងចំណេះដឹងអំពីគម្រោងវិនិយោគរួម (CIS)!

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកម្មវិធីដែលរៀបចំដោយក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម . ក។ ជាមួយនឹងសំណួរ ការចំណាប់អារម្មណ៏ និងការចូលរួមរបស់លោកអ្នក បានធ្វើឱ្យកម្មវិធីពិភាក្សាអំពីគម្រោងវិនិយោគរួមមួយនេះ បានក្លាយជាកម្មវិធីដែលមានទំនាក់ទំនងល្អ និងមានអត្ថន័យបន្ថែមទៀត។ យើងខ្ញុំពិតជាមានសេចក្តីសោមនសរីករាយយ៉ាងខ្លាំង ដែលបានចូលរួមចំណែកក្នុងឱកាសចែករំលែកចំណេះដឹងអំពីការវិនិយោគ និងការបង្កើនទំនុកចិត្តផ្នែកហិរញ្ញវត្ថុក្នុងសហគមន៍ទាំងមូល។ យើងខ្ញុំរីករាយក្នុងការបន្តដំណើររៀបចំកម្មវិធីដូចនេះជាមួយលោកអ្នក នៅវគ្គបន្ទាប់ក្នុងអំឡុងខែធ្នូខាងមុខនេះ។ សូមតាមដាន ដើម្បីកុំឲ្យខកខាន !

អាន 1 នាទីអានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការលើកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ” វគ្គទី២
Event12 វិច្ឆិកា 2025

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការលើកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ” វគ្គទី២

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ តំណាងក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចូលរួមក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការលើកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ” រៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងក្រោមកិច្ចសហការជាមួយ សាលារៀនវ៉េស្ទឡាញន៍ (សាខាសន្ធរម៉ុក)។ នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក លោក តាំង ហយ បុគ្គលិកផ្នែកច្បាប់និងអនុលោមភាព បានធ្វើបទបង្ហាញស្ដីពី “ការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន អំឡុងពេលសិក្សានិងក្រោយបញ្ចប់ការសិក្សា” ដើម្បីបង្ហាញជូនអ្នកសិស្សានុសិស្សអំពីវិធីគ្រប់គ្រង និងរៀបចំផែនការសន្សំហិរញ្ញវត្ថុរយៈពេលវែងឱ្យមានប្រសិទ្ធភាព។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញវត្ថុចំពោះសិស្សានុសិស្សនៃសាលារៀនវ៉េស្ទឡាញន៍ ដើម្បីលើកទឹកចិត្តបង្កើតទម្លាប់សន្សំប្រកបដោយប្រសិទ្ធភាព និងអនុវត្តការវិនិយោគប្រកបដោយភាពឆ្លាតវៃ និងរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងឱ្យមានស្ថិរភាព។

អាន 1 នាទីអានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការលើកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ”
Event11 វិច្ឆិកា 2025

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការលើកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ”

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ តំណាងក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចូលរួមក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការលើកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ” រៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងក្រោមកិច្ចសហការជាមួយ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា។ នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក លោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់ និងទីផ្សារ បានធ្វើបទបង្ហាញស្ដីពី “ការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន អំឡុងពេលសិក្សានិងក្រោយបញ្ចប់ការសិក្សា” ដើម្បីបង្ហាញជូននិស្សិតនៃសាកលវិទ្យាល័យអំពីវិធីគ្រប់គ្រង និងរៀបចំផែនការសន្សំហិរញ្ញវត្ថុរយៈពេលវែងឱ្យមានប្រសិទ្ធភាព។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញវត្ថុចំពោះនិស្សិតនៃសាកលវិទ្យាល័យ ដើម្បីលើកទឹកចិត្តបង្កើតទម្លាប់សន្សំប្រកបដោយប្រសិទ្ធភាព និងអនុវត្តការវិនិយោគប្រកបដោយភាពឆ្លាតវៃ និងរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងឱ្យមានស្ថិរភាព។

អាន 1 នាទីអានបន្ថែម
Trust Forum 2025
News31 តុលា 2025

Trust Forum 2025

Mr. Eric Loo, CEO and Executive Director of Banjaran Asset Management (Cambodia) Plc., was honored to participate in the Trust Forum 2025, held on October 31, 2025, at Sokha Phnom Penh Hotel. The event, themed “A Trust Business Platform and Legal Compliance,” provided an important platform for discussions surrounding family trusts, the strategic direction of Cambodia’s trust sector, and efforts to promote a robust and transparent trust business environment. Through his attendance, Mr. Eric expressed his appreciation for the opportunity to engage with key stakeholders and contribute to conversations that support the continued development of Cambodia’s trust industry.

អាន 1 នាទីអានបន្ថែម

ទស្សនៈទីផ្សារ

2023 October, Market Outlook - Navigating China's Property Challenges, US Consumer Trends, and Asia's Resilient Growth Prospects
ទស្សនៈទីផ្សារ6 វិច្ឆិកា 2023

2023 October, Market Outlook - Navigating China's Property Challenges, US Consumer Trends, and Asia's Resilient Growth Prospects

After a month since China relaxed its housing restrictions, overall home sales continued to be weak as consumer confidence has yet to be restored meaningfully. We believe that homebuyers in China will remain hesitant until the industry can contain the liquidity issues faced by property developers. This is a challenging issue to tackle as continued low sales will further worsen the developer’s cashflow position, which in turn will affect consumer confidence. The administration will likely arrest this situation by issuing liquidity for developers to complete their projects. Through government actions, we believe that they can bring the housing situation under control. Aside from the ongoing geopolitical tension between China and the US, we see the property crisis as the last hurdle for an overall recovery, given the broader improving economic data and earnings resilience from the leading firms that we cover. We are also encouraged by the Chinese government's continuous support for the economy through increased spending, hence a bigger budget deficit and more domestic investments. We are beginning to see early signs of the Chinese economy stabilizing. In early September, Huawei surprised the world by launching their Mate 60 Pro smartphone which carried a 7nm processor. Previously, the speculated limit for the Mate 60’s mass production using China’s existing technology was at 14nm. It is a clear win that China has produced this breakthrough internally despite continued semiconductor sanctions from the US. However, it remains to be seen whether China can mass produce such chips across multiple applications and further develop smaller nodes without access to cutting-edge machines. With the current geopolitical landscape, we maintain our view that the US-China rivalry will continue and possibly intensify over the long term. Retail sales in the US surprised in September, growing 3.7% yoy. This came at the cost of lower consumer savings, dropping to levels not seen since before the global financial crisis. We attribute the sudden economic pick-up to be due to pent-up demand over the summer holidays. Thus, we think that the current consumption growth is unsustainable over the long term. We have also been monitoring the employment situation in the US, where we observe weakening employment in higher value-added industries such as finance, professional services, and information technology. Therefore, we are wary of the short-term recovery in economic data. Our base case remains that the fundamental prospects remain brighter within Asia . While developed countries undergo a period of slowing growth, we believe that the effects are non-systemic and will not have a detrimental effect on the rest of the world.

អាន 3 នាទីអានបន្ថែម