តស់! ជជែកអំពីការវិនិយោគ! ក្រោមប្រធានបទ ស្តីពី៖ គម្រោងវិនិយោគរួម (CIS)

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ ដែលបានចូលរួមវគ្គចែករំលែកចំណេះដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ នៅក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក។ វគ្គនេះបានផ្តោតសំខាន់ទៅលើការបង្កើនការយល់ដឹងអំពីគម្រោងវិនិយោគរួម (CIS) និងតួនាទីដ៏សំខាន់របស់វាក្នុងការវិនិយោគរយៈពេលវែង។
យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមចំណែកក្នុងឱកាសចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងអំពីការវិនិយោគ ព្រមទាំងរួមចំណែកក្នុងការកសាងទំនុកចិត្តផ្នែកហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំនៅក្នុងទីផ្សារកម្ពុជា។
យើងខ្ញុំនឹងរៀបចំវគ្គបណ្ដុះបណ្ដាលនិងចែករំលែកចំណេះដឹងដូចនេះសម្រាប់លោកអ្នកជាបន្តបន្ទាប់ នៅពេលអនាគតទៀត!










