តស់! ជជែកអំពីការវិនិយោគ និងចំណេះដឹងអំពីគម្រោងវិនិយោគរួម (CIS)!
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកម្មវិធីដែលរៀបចំដោយក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក។ ជាមួយនឹងសំណួរ ការចំណាប់អារម្មណ៏ និងការចូលរួមរបស់លោកអ្នក បានធ្វើឱ្យកម្មវិធីពិភាក្សាអំពីគម្រោងវិនិយោគរួមមួយនេះ បានក្លាយជាកម្មវិធីដែលមានទំនាក់ទំនងល្អ និងមានអត្ថន័យបន្ថែមទៀត។ យើងខ្ញុំពិតជាមានសេចក្តីសោមនសរីករាយយ៉ាងខ្លាំង ដែលបានចូលរួមចំណែកក្នុងឱកាសចែករំលែកចំណេះដឹងអំពីការវិនិយោគ និងការបង្កើនទំនុកចិត្តផ្នែកហិរញ្ញវត្ថុក្នុងសហគមន៍ទាំងមូល។
យើងខ្ញុំរីករាយក្នុងការបន្តដំណើររៀបចំកម្មវិធីដូចនេះជាមួយលោកអ្នក នៅវគ្គបន្ទាប់ក្នុងអំឡុងខែធ្នូខាងមុខនេះ។ សូមតាមដាន ដើម្បីកុំឲ្យខកខាន!







