វិចារណកថា
Explore the latest news, expert articles, and market outlooks to stay ahead of industry trends.
បន្ទប់ព័ត៌មាន

សិក្ខាសាលាឱកាសមាសនៃការវិនិយោគមូលបត្រ នៅសាខាធនាគារ អេស៊ីលីដា – ជើងព្រៃ
ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានរៀបចំដោយជោគជ័យនូវសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” ដែលជាផ្នែកមួយនៃដំណើរការផ្សព្វផ្សាយកម្មវិធីរ៉ូដសូ លើកទី៣ ដែលបានរៀបចំឡើងនៅសាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ស្រុកជើងព្រៃ ឃុំសូទិព្វ) ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការវិនិយោគក្នុងទីផ្សារមូលធននិងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ដែលជាគម្រោងវិនិយោគរួម (CIS)។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការនិងសិក្ខាកាមទាំងអស់ ដែលបានចូលរួមនិងគាំទ្រដល់ការរៀបចំសិក្ខាសាលានេះប្រកបដោយជោគជ័យ។ សូមថ្លែងអំណរគុណជាពិសេសចំពោះលោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់និងទីផ្សារ នៃក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ដែលបានចូលរួមជាវាគ្មិនសម្រាប់បទបង្ហាញដ៏មានអត្ថន័យនិងខ្លឹមសារយ៉ាងមានសារៈសំខាន់អំពី “តម្លៃនិងអត្ថប្រយោជន៍នៃការវិនិយោគក្នុងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ”។ យើងខ្ញុំរីករាយនិងស្វាគមន៍អ្នកទាំងអស់គ្នាក្នុងកម្មវិធីបន្ទាប់។

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក និងក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បន្តរៀបចំសិក្ខាសាលាក្រោមកម្មវិធីរ៉ូដសូវលើកទី៣ ប្រកបដោយជោគជ័យ
ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានរៀបចំដោយជោគជ័យនូវសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” ដែលជាផ្នែកមួយនៃដំណើរការផ្សព្វផ្សាយកម្មវិធីរ៉ូដសូ លើកទី៣ ដែលបានរៀបចំឡើងនៅ សាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ខណ្ឌពោធិ៍សែនជ័យ សង្កាត់ចោមចៅទី៣) កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការវិនិយោគក្នុងទីផ្សារមូលធននិងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ដែលជាគម្រោងវិនិយោគរួម (CIS)។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការនិងសិក្ខាកាមទាំងអស់ ដែលបានចូលរួមនិងគាំទ្រដល់ការរៀបចំសិក្ខាសាលានេះប្រកបដោយជោគជ័យ។ សូមថ្លែងអំណរគុណជាពិសេសចំពោះលោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់និងទីផ្សារ នៃក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ដែលបានចូលរួមជាវាគ្មិនសម្រាប់បទបង្ហាញដ៏មានអត្ថន័យនិងខ្លឹមសារយ៉ាងមានសារៈសំខាន់អំពី “តម្លៃនិងអត្ថប្រយោជន៍នៃការវិនិយោគក្នុងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ”។ យើងខ្ញុំរីករាយនិងស្វាគមន៍អ្នកទាំងអស់គ្នាក្នុងកម្មវិធីបន្ទាប់។

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ
ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ” ជាមួយក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំរបស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៦។ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រនេះ វិនិយោគិនដែលបានធ្វើបរិវិសកម្មក្នុង “មូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF)” នឹងទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រង ដែលផ្តល់ជូនដោយក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក។ អត្ថប្រយោជន៍បន្ថែមនេះ មិនត្រឹមតែផ្តល់ឱកាសដល់វិនិយោគិនក្នុងការបង្កើនទ្រព្យសម្បត្តិតាមរយៈការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការការពារ ទំនុកចិត្ត និងភាពជឿជាក់ តាមរយៈការទទួលបានអត្ថប្រយោជន៍នៃការធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងឈានមុខមួយ ដែលទទួលបានការជឿទុកចិត្តយ៉ាងទូលំទូលាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររយៈពេលវែង និងប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក បានប្តេជ្ញាចិត្តរួមគ្នាក្នុងការរួមចំណែកជំរុញការអភិវឌ្ឍ និងការរីកចម្រើននៃទីផ្សារមូលធន និងទីផ្សារហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការប្រមូលផ្តុំជំនាញ បទពិសោធន៍ និងធនធានរបស់ភាគីទាំងអស់ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះនឹងរួមចំណែកលើកកម្ពស់ស្តង់ដារសេវាវិនិយោគ បង្កើនទំនុកចិត្តរបស់វិនិយោគិន និងបង្កើតតម្លៃប្រកបដោយចីរភាពជូនដល់វិនិយោគិន និងទីផ្សារមូលធនកម្ពុជា។

ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បន្តរៀបចំសិក្ខាសាលា «ឱកាសមាសនៃការវិនិយោគមូលបត្រ» ក្រោមកម្មវិធីរ៉ូដសូវលើកទី៣ ដោយជោគជ័យ
នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក សាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ខណ្ឌបឹងកេងកង - សង្កាត់ទំនប់ទឹក) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ឱកាសមាសនៃការវិនិយោគមូលបត្រ” ប្រកបដោយជោគជ័យ ដែលជាផ្នែកមួយនៃកម្មវិធីរ៉ូដសូវលើកទី៣ ដែលបានរៀបចំឡើងនៅសាលប្រជុំរបស់សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ អេស៊ីលីដា ភីអិលស៊ី (ខណ្ឌបឹងកេងកង-សង្កាត់ទំនប់ទឹក)។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការយល់ដឹងអំពីការវិនិយោគជូនដល់សាធារណជន ពាក់ព័ន្ធនឹងឱកាសវិនិយោគក្នុងទីផ្សារមូលធនកម្ពុជា និងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF)។ សូមអរគុណជាពិសេសចំពោះលោក លោក ញ៉ែម សុប៉ូល ប្រធានផ្នែកគ្រប់គ្រងសាជីវកម្ម នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ដែលបានចូលរួមជាវាគ្មិន និងចែករំលែកបទបង្ហាញដ៏មានអត្ថន័យអំពី “តម្លៃនិងអត្ថប្រយោជន៍នៃការវិនិយោគក្នុងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF)”។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងសកម្ម និងការគាំទ្រជាបន្តបន្ទាប់ពីសិក្ខាកាមទាំងអស់។ យើងខ្ញុំរីករាយនិងស្វាគមន៍អ្នកទាំងអស់គ្នាក្នុងកម្មវិធីបន្ទាប់នាពេលខាងមុខ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក និង ក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក
នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក និង ក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក បានចុះហត្ថលេខាជាផ្លូវការលើ “កិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ” ដែលជាជំហានដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូនប្រកបដោយចីរភាព ថាមពលស្អាត និងការផ្តល់ហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍សម្រាប់វិស័យកសិកម្មនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរួមមាន លោក He Dong ប្រធានក្រុមប្រឹក្សាភិបាល និងជានាយក តំណាង នៃក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក, លោក Eric Loo នាយកប្រតិបត្តិ និងជាអភិបាលប្រតិបត្តិ នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក លោក Zhao Wenbo អគ្គនាយកប្រតិបត្តិប្រចាំតំបន់ នៃក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក និង លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក។ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការគាំទ្រកសិករក្នុងស្រុក តាមរយៈមូលនិធិកសិកម្ម អ៊ីនសួរ៉េន ហ្វាន់ និងពន្លឿនដំណើរផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅរកអនាគតបៃតង និងចីរភាព។ តាមរយៈកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ ស្ថាប័នទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងដំណោះស្រាយហិរញ្ញវត្ថុ ពង្រីកឱកាសវិនិយោគ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។

ឯកឧត្តម ស៊ូ សុជាតិ ដឹកនាំគណៈប្រតិភូ ន.ម.ក. ទស្សនកិច្ចសាលតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក បន្ទាប់ពីចុះហត្ថលេខាកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក
បន្ទាប់ពីការចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ” ឯ កឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃ ន.ម.ក. បានបន្តធ្វើទស្សនកិច្ចដល់ទីកន្លែងនៃសាលតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ស៊ូ សុជាតិ បានទទួលការធ្វើបទបង្ហាញអំពីម៉ូឌែលយានយន្តអគ្គិសនីរបស់ក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក សមត្ថភាពប្រតិបត្តិការ ព្រមទាំងប្រព័ន្ធអេកូរួមបញ្ចូលគ្នា ដែលគាំទ្រទាំងវិស័យដឹកជញ្ជូនប្រកបដោយចីរភាព និងដំណោះស្រាយផ្នែកភស្តុភារកម្ម។ ជាពិសេស កិច្ចសហការរវាងក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក មានគោលបំណងពង្រឹងការអនុវត្តកិច្ចការរបស់មូលនិធិកសិកម្ម អ៊ីនសួរ៉េន ហ្វាន់ រួមទាំងការគាំទ្រដល់ការដឹកជញ្ជូន និងភស្តុភារកម្មប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តការងារនៅទីតាំងជាក់ស្តែង។ ទស្សនកិច្ចនេះក៏បានរំលេចឱ្យឃើញពីភាពសំបូរបែបនៃហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្មយានយន្តអគ្គិសនីរបស់ក្រុមហ៊ុនហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក ផងដែរ ដែលរួមមានការបំពាក់បរិក្ខារសាកថ្មយានយន្តអគ្គិសនីទំនើបៗដើម្បីគាំទ្របន្ថែមដល់ការបន្ស៊ាំនិងប្រតិបត្តិការនៃដំណើរការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី នៅព្រះរាជាណាចក្រកម្ពុជា។ ទស្សនកិច្ចនេះមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំ រួមមាន លោក He Dong ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកតំណាង នៃក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក លោក Eric Loo នាយកប្រតិបត្តិ និងជាអភិបាលប្រតិបត្តិ នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក លោក Zhao Wenbo អគ្គនាយកប្រតិបត្តិប្រចាំតំបន់ នៃក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក និង លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក។ កិច្ចសហប្រតិបត្តិការនេះ បានសបញ្ជាក់ឱ្យឃើញពីការចូលរួមសហការយ៉ាងជិតស្និទ្ធិក្នុងកិច្ចការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ព្រមទាំងការបន្តគាំទ្រដល់ការជំរុញនវានុវត្តន៍ គំនិតផ្តួចផ្តើមហិរញ្ញវត្ថុបៃតង ការអភិវឌ្ឍប្រកបដោយចីរភាព និងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី គម្រោងវិនិយោគរួម (CIS) សម្រាប់នាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការចាត់តាំងពីថ្នាក់ដឹកនាំក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក លោក ញ៉ែម សុប៉ូល ប្រធានផ្នែកគ្រប់គ្រងសាជីវកម្ម បានដឹកនាំក្រុមការងារ ដើម្បីរៀបចំកម្មវិធីបណ្ដុះបណ្ដាលស្ដីពី "អាជីវកម្មគម្រោងវិនិយោគរួម" សម្រាប់មន្ត្រីរាជការនិងបុគ្គលិកនៃនាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម ប្រមាណ៣០រូប។ ក្នុងកម្មវិធីបណ្ដុះបណ្ដាលនោះ លោក តាំង ហយ បុគ្គលិកផ្នែកច្បាប់និងអនុលោមភាពបានធ្វើបទបង្ហាញស្ដីពី "ទិដ្ឋភាពទូទៅនៃគម្រោងវិនិយោគរួម" "មូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី" និង "គុណតម្លៃស្នូលរបស់ក្រុមហ៊ុន" ដែលសុទ្ធសឹងតែជាប្រធានបទសំខាន់ៗ សម្រាប់ជាចំណេះដឹងហិរញ្ញវត្ថុថ្មីនៃវិស័យមូលបត្រនៅកម្ពុជា។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងមូលនិធិនៃគម្រោងវិនិយោគរួម ពង្រីកវិសាលភាពនៃសារៈសំខាន់របស់មូលនិធិនៃគម្រោងវិនិយោគរួម ព្រមទាំងផ្ដល់ឱកាសដល់វិនិយោគិនសក្ដានុពលអាចចោទសួរជាសំណួរផ្សេងៗពាក់ព័ន្ធនឹងឧបករណ៍ហិរញ្ញវត្ថុថ្មីសន្លាងនេះ។ ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក. នៅតែបន្តប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងគាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា តាមរយៈសកម្មភាពអប់រំ ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងជាបន្តបន្ទាប់។

កម្មវិធីរ៉ូដសូ នៅសាខាធនាគារអេស៊ីលីដា ខណ្ឌដូនពេញ
នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានប្រព្រឹត្តទៅយ៉ាងជោគជ័យក្នុងកម្មវិធីសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” ដែលជាផ្នែកនៃដំណើរការផ្សព្វផ្សាយនៃកម្មវិធីរ៉ូដសូ លើកទី៣ ដែលបានរៀបចំឡើងនៅ សាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី ខណ្ឌដូនពេញ សង្កាត់បឹងរាំង។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការវិនិយោគក្នុងទីផ្សារមូលធននិងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ដែលជាគម្រោងវិនិយោគរួម (CIS)។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការនិងសិក្ខាកាមទាំងអស់ ដែលបានចូលរួមនិងគាំទ្រដល់ការរៀបចំកម្មវិធីនេះប្រកបដោយជោគជ័យ។ សូមថ្លែងអំណរគុណជាពិសេសចំពោះ លោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់និងទីផ្សារ នៃក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ដែលបានចូលរួមជាវាគ្មិនសម្រាប់បទបង្ហាញដ៏មានអត្ថន័យនិងខ្លឹមសារយ៉ាងមានសារៈសំខាន់អំពី “តម្លៃនិងអត្ថប្រយោជន៍នៃការវិនិយោគក្នុងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ”។ យើងខ្ញុំរីករាយនិងស្វាគមន៍អ្នកទាំងអស់គ្នាក្នុងកម្មវិធីបន្ទាប់។ តាមដានពួកយើងនៅប្រព័ន្ធ Facebook

កម្មវិធីរ៉ូដសូវ លើកទី៣ នៅសាលប្រជុំរបស់ធនាគារ
នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក សាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ខណ្ឌបឹងកេងកង - សង្កាត់បឹងកេងកងទី១) និងសាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ផ្សារអ៊ីអនភ្នំពេញ) បានប្រព្រឹត្តទៅយ៉ាងជោគជ័យក្នុងកម្មវិធីសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគក្នុងវិស័យមូលបត្រ” ដែលជាផ្នែកនៃដំណើរការផ្សព្វផ្សាយនៃកម្មវិធីរ៉ូដសូវ លើកទី៣ ដែលបានរៀបចំឡើងនៅសាលប្រជុំរបស់ធនាគារ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន វិនិយោគិន និងអ្នកចូលរួមទាំងអស់ សម្រាប់ការចូលរួមយ៉ាងសកម្ម ការចាប់អារម្មណ៍ និងសំណួរដ៏មានអត្ថន័យ។ សូមអរគុណជាពិសេសចំពោះ លោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់ និងទីផ្សារ ដែលបានចូលរួមជាវាគ្មិនសម្រាប់បទបង្ហាញដ៏មានអត្ថន័យនិងខ្លឹមសារយ៉ាងមានសារៈសំខាន់អំពីមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF)។ យើងខ្ញុំរីករាយនិងស្វាគមន៍អ្នកទាំងអស់គ្នាក្នុងកម្មវិធីបន្ទាប់។ តាមដានពួកយើងនៅប្រព័ន្ធ Facebook
