ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី គម្រោងវិនិយោគរួម (CIS) សម្រាប់នាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការចាត់តាំងពីថ្នាក់ដឹកនាំក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក លោក ញ៉ែម សុប៉ូល ប្រធានផ្នែកគ្រប់គ្រងសាជីវកម្មបានដឹកនាំក្រុមការងារ ដើម្បីរៀបចំកម្មវិធីបណ្ដុះបណ្ដាលស្ដីពី "អាជីវកម្មគម្រោងវិនិយោគរួម" សម្រាប់មន្ត្រីរាជការនិងបុគ្គលិកនៃនាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម ប្រមាណ៣០រូប។
ក្នុងកម្មវិធីបណ្ដុះបណ្ដាលនោះ លោក តាំង ហយ បុគ្គលិកផ្នែកច្បាប់និងអនុលោមភាពបានធ្វើបទបង្ហាញស្ដីពី "ទិដ្ឋភាពទូទៅនៃគម្រោងវិនិយោគរួម" "មូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី" និង "គុណតម្លៃស្នូលរបស់ក្រុមហ៊ុន" ដែលសុទ្ធសឹងតែជាប្រធានបទសំខាន់ៗ សម្រាប់ជាចំណេះដឹងហិរញ្ញវត្ថុថ្មីនៃវិស័យមូលបត្រនៅកម្ពុជា។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងមូលនិធិនៃគម្រោងវិនិយោគរួម ពង្រីកវិសាលភាពនៃសារៈសំខាន់របស់មូលនិធិនៃគម្រោងវិនិយោគរួម ព្រមទាំងផ្ដល់ឱកាសដល់វិនិយោគិនសក្ដានុពលអាចចោទសួរជាសំណួរផ្សេងៗពាក់ព័ន្ធនឹងឧបករណ៍ហិរញ្ញវត្ថុថ្មីសន្លាងនេះ។
ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក. នៅតែបន្តប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងគាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា តាមរយៈសកម្មភាពអប់រំ ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងជាបន្តបន្ទាប់។
- Cambodia CIS












