ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក លើកកម្ពស់ការវិនិយោគលើគម្រោងវិនិយោគរួមនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក លោក តាំង ហយ បុគ្គលិកផ្នែកច្បាប់និងអនុលោមភាព បានធ្វើបទបង្ហាញប្រកបដោយអត្ថន័យ ស្ដីពី "ការវិនិយោគលើគម្រោងវិនិយោគរួម" នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។
ការធ្វើបទបង្ហាញនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី "ការវិនិយោគឆ្លាតវៃ" ដែលរៀបចំឡើងដោយក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ដោយមានការគាំទ្រពី និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងមានគោលបំណងក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងលើកកម្ពស់ការវិនិយោគប្រកបដោយភាពឆ្លាតវៃចំពោះនិស្សិតនៃវិទ្យាស្ថាន។
- SERC
- Cambodia CIS
- BAMC



















