នាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជួបប្រជុំពិភាក្សាដំបូងលើការស្វែងរកឱកាសវិនិយោគជាមួយនឹងក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក

ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា, ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥
តាមរយៈការអនុវត្តការងារជាផ្នែកមួយនៃយន្តការត្រួតពិនិត្យបន្តលើប្រព័ន្ធសន្តិសុខសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំក្របខណ្ឌកម្រិតដំបូងត្រូវបានរៀបចំឡើងរវាង នាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គបេឡាជាតិ (ប.ស.ស.) និងក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក។
ប.ស.ស. បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូសំខាន់ៗពីក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ដែលដឹកនាំដោយ លោក Eric Loo នាយកប្រតិបត្តិនិងអភិបាលប្រតិបត្តិ ដើម្បីពិភាក្សាស្វែងរកឱកាសនៃការវិនិយោគ។ កិច្ចប្រជុំនេះបានអញ្ជើញដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួនពីររូប ដែលមកពីក្រុមហ៊ុន Banjaran Asset Management Pte Ltd (BAMPL) នៅប្រទេសសិង្ហបុរី ដែលចូលរួមកិច្ចប្រជុំនេះជាពិសេស។
គោលបំណងស្នូលរបស់ ប.ស.ស. រួមមានការលើកកម្ពស់អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមសម្រាប់ពលរដ្ឋកម្ពុជា និងធានាឱ្យបាននូវការគ្រប់គ្រងមូលនិធិរបស់ខ្លួនប្រកបដោយភាពប្រុងប្រយ័ត្ន និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍជាតិ។ កិច្ចប្រជុំនេះបានពិភាក្សាយ៉ាងស៊ីជម្រៅទៅលើផលិតផល និងសេវាកម្មរបស់ ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ពាក់ព័ន្ធនឹងការវិនិយោគមូលនិធិសន្តិសុខសង្គម។
ភាគីទាំងពីរបានសម្ដែងនូវការសាទរយ៉ាងខ្លាំងចំពោះកិច្ចប្រជុំពិភាក្សាគ្នាជាលើកដំបូង ដើម្បីស្គាល់គ្នាទៅវិញទៅមកពីគោលដៅ និងសេវាកម្មរបសល់ស្ថាប័នទាំងពីរ។ តំណាង ប.ស.ស. បានស្វាគមន៍និងបង្ហាញនូវសេចក្ដីអំណរចំពោះផលិតផល សេវាកម្ម និងយុទ្ធសាស្ត្រយ៉ាងសកម្មរបស់ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក។
កិច្ចប្រជុំនេះបានបញ្ចប់ប្រកបដោយស្មារតីនៃការប្ដេជ្ញាចិត្តខ្ពស់ និងសង្ឃឹមថាស្ថាប័នទាំងពីរនឹងមានកិច្ចសហការវិនិយោគនាពេលខាងមុខ។














